រថយន្តបែនដឹកថ្ម ប្រលះជាមួយ ម៉ូតូ និងរថយន្តវីហ្គូ ពីក្រោយ នៅក្នុងខណៈពេលតែមួយ

កំពង់ស្ពឺ៖ រថយន្តបែន ដឹកថ្មមួយគ្រឿង បើកមិនសំចៃដៃ លើកំណាត់ផ្លូវជាតិលេខ៤ ជ្រុលទៅបុកម៉ូតូពីក្រោយ ហើយបន្តទៅបុក រថយន្តវីហ្គូ ពីក្រោយមួយគ្រឿងទៀត បណ្ដាលឲ្យអ្នក ជិះម៉ូតូដែលមានគ្នា ២នាក់រងរបួសធ្ងន់ និងអ្នកជិះក្នុងរថយន្ត វីហ្គូពុំមានរងរបួសទេ ខណៈពេលកំពុងធ្វើដំណើរ លើកំណាត់ផ្លូវជាតិលេខ៤ដូចគ្នានោះ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៦និង៣០នាទី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ នៅត្រង់ចំណុចគីឡូម៉ែត្រលេខ៣២ និង៣៣ ស្ថិតក្នុងភូមិធ្លក ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

តាមប្រភពពីមន្ត្រីនគរបាល ចរាចរណ៍បានឲ្យដឹងថា រថយន្តដែលបង្កគ្រោះថ្នាក់នោះ ជាប្រភេទរថយន្តបែនដឹកថ្ម ម៉ាកនីសាន់ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3A-5964 ដែលបើកបរដោយបុរសម្នាក់ឈ្មោះ វៃ សុខណា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិគោករកា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បើកបរពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ បានបុកពីក្រោយម៉ូតូ ១គ្រឿង បើកស្របទិសគ្នា ម៉ាកសេ១២៥ សេរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CK-8781 បើកបរដោយនារីម្នាក់ឈ្មោះ ផៃ ថេត ភេទស្រី អាយុ២៣ឆ្នាំ និងមានគ្នាជិះពីក្រោយ ម្នាក់ទៀតមានឈ្មោះ សង់ ធី ភេទស្រី អាយុ៥៣ឆ្នាំ រស់នៅភូមិថ្មសំលៀង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដូចគ្នា បណ្ដាលឲ្យរងរបួសធ្ងន់ទាំង ២នាក់ ។ ហើយរថយន្តបង្កបានបន្តទៅបុកពីក្រោយ រថយន្តវីហ្គូ១គ្រឿងទៀត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Q-0616 បើកបរដោយឈ្មោះ បី ណុក ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិស្រែថ្នល់ សង្កាត់កណ្ដោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មិនបណ្ដាលឲ្យអ្នកបើករងរបួសទេ ប៉ុន្តែរថយន្តខូចខាត បែកស្តុប កំពិតពីក្រោយ។

សូមបញ្ជាក់ថា ក្រោយកើតហេតុជនរងគ្រោះទាំង ២នាក់ត្រូវបានដឹកបញ្ជូនមកសង្គ្រោះ នៅមន្ទីរពេទ្យភ្នំពេញ។ ហើយវត្ថុតាងទាំង៣ ត្រូវបាននគរបាលស្រុកសំរោងទងយកមករក្សាទុក ដើម្បីដោះស្រាយតាមនីតិវិធី៕