ស.អ.ក នឹងរៀបចំប្រកួតស្រូវ អង្ករល្អបំផុត ប្រចាំប្រទេសកម្ពុជា

ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករ កម្ពុជាហៅកាត់ថា (ស.អ.ក) នឹងរៀបចំឲ្យមាន កម្មវិធីប្រកួតស្រូវ និងអង្ករល្អបំផុត ប្រចាំប្រទេសកម្ពុជា ដើម្បីជាការរួម ចំណែកលើកទឹកចិត្ត និងផ្ដល់កិតិ្ដយស ដល់អ្នកផលិតនានា ជាពិសេសប្រជាកសិករ។

កម្មវិធីប្រកួតស្រូវ និងអង្ករល្អបំផុត នឹងប្រព្រឹត្តទៅនៅក្នុង វេទិកាស្រូវអង្ករ កម្ពុជាលើកទី ៥ក្រោមការអញ្ជើញ ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ដល់២៦ ខែមករា ឆ្នាំ២០១៦ខាងមុខនេះ នៅសណ្ឋាគារ សុខារ៉េស៊ីដង់ ភ្នំពេញ។

កម្មវិធីនេះធ្វើឡើង ក្នុងគោលបំណងរួម ចំណែកលើកទឹកចិត្ត និងផ្ដល់កិតិ្ដយស ដល់អ្នកផលិត ជាពិសេសប្រជាកសិករ ព្រមទាំងចូលរួមផ្សព្វផ្សាយ ពីប្រភេទអង្ករនានា ដែលមានសក្ដានុពល សម្រាប់ការនាំចេញ ។ កម្មវិធីប្រកួតស្រូវ និងអង្ករល្អបំផុតប្រចាំប្រទេសកម្ពុជា នឹងស្វែងរកជ័យលាភីចំនួន ៥ លើប្រភេទស្រូវ អង្ករ មានដូចជា ទី១.ជ័យលាភីលើប្រភេទស្រូវផ្ការំដួល (Paddy: PhkaRumduol), ទី២.ជ័យលាភីលើអង្ករក្រអូបប្រណិតផ្ការំដួល (Premium Aromatic Rice: PhkaRumduol), ទី៣.ជ័យលាភីលើអង្ករក្រអូបទូទៅ (Aromatic Rice), ទី៤.ជ័យលាភីលើអង្ករសគ្រាប់វែង (Long Grain White Rice) និងទី៥.ជ័យលាភីលើអង្ករស្ងោ (Parboiled Rice)។

សហព័ន្ធស្រូវអង្ករកម្ពុជា ជម្រាបជូនដល់បណ្ដាសហគមន៍កសិករ អង្គការក្រៅរដ្ឋាភិបាល រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករ ដែលធ្វើការពាក់ព័ន្ធនឹងការដាំដុះ ផលិត កិននិងកែច្នៃ ស្រូវ អង្ករទាំងអស់ ដែលមានចំណាប់អារម្មណ៍ចូលរួមប្រកួត ធ្វើការទំនាក់ទំនងដើម្បីចុះឈ្មោះ និងផ្ញើប៉ាន់ស្រូវ អង្ករមកកាន់សហព័ន្ធស្រូវអង្ករកម្ពុជា ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦៕

ស.អ.ក នឹងរៀបចំប្រកួតស្រូវ អង្ករល្អបំផុត ប្រចាំប្រទេសកម្ពុជា

ស.អ.ក នឹងរៀបចំប្រកួតស្រូវ អង្ករល្អបំផុត ប្រចាំប្រទេសកម្ពុជា

ស.អ.ក នឹងរៀបចំប្រកួតស្រូវ អង្ករល្អបំផុត ប្រចាំប្រទេសកម្ពុជា

ស.អ.ក នឹងរៀបចំប្រកួតស្រូវ អង្ករល្អបំផុត ប្រចាំប្រទេសកម្ពុជា