ទូរទស្សន៍ SUHD របស់ សាមសុង កំពុងពេញនិយម ខ្លាំងនៅ អាម៉េរិកខាងជើង

ភ្នំពេញ៖ ក្រុមហ៊ុនអេឡិចត្រូនិច សាមសុង លក់ទូរទស្សន៍ បានជាង 1ពាន់លានដុល្លា នៅអាមេរិកខាង ជើងក្នុងខែតុលានេះ។

លោក យុនលី អនុប្រធាននៃពាណិជ្ជកម្ម ឧបករណ៍សោតទស្សន៍ របស់ក្រុមហ៊ុនសាមសុង អេឡិចត្រូនិចបានមានប្រសាសន៍ថា៖«ការដែលក្រុមហ៊ុនអេឡិចត្រូនិច សាមសុង មានការលក់ប្រចាំខែដល់ទៅ 1 ពាន់លានដុល្លា នៅអាមេរិកខាងជើង ដែលនេះបង្ហាញថា សាមសុង បាន ក្លាយជាម៉ាកទូរទស្សន៍ ដែលផ្តល់ភាពជឿជាក់ពីអតិថិជនបំផុត។ »

ជាងនេះទៅទៀត ក្រុមហ៊ុនសាមសុងអេឡិចត្រូនិច ក៏ទទួលបានពានរង្វាន់ ចំនួន2 សម្រាប់ ផលិតដែលអតិថិជនពេញចិត្តជាងគេ បើយោងតាមរបាយការណ៍ ប្រចាំឆ្នាំ J.D. Power 2015 High-Definition Television (HDTV) Satisfaction ដែលបានស្ទង់ មតិអតិថិជនជាង 3.750 នាក់ ដែលបានបញ្ជាទិញ HDTV ក្នុងរយៈពេល12ខែមកនេះ។

តាមការសិក្សា បានកត់សំគាល់ថា ក្រុមហ៊ុនសាមសុង ជាក្រុមហ៊ុនដែលអតិថិជន ពេញចិត្តខ្លាំងជាងគេ នៅក្នុងរយៈពេល2ឆ្នាំជាប់ គ្នានេះសំរាប់ទូរទស្សន៍ប្រភេទ HDTV ទំហំ 50 អ៊ីង ធំជាង50 អ៊ីង  និងតូចជាង 50 អ៊ីង។

យោងតាមក្រុម NPD ដែលជាក្រុមហ៊ុនព័ត៌មានពិភពលោក បានអោយដឹងថា ក្រុមហ៊ុន Samsung មានចំណែកទីផ្សារទូរទស្សន៍ 35.1% នៅក្នុងសហរដ្ឋអាមេរិកនិង 38.4% នៅក្នុងប្រទេសកាណាដា ដែលធ្វើឱ្យសាមសុងក្លាយជា អ្នកលក់ទូរទស្សន៍ដែលឈានមុខ គេនៅអាមេរិកខាងជើង។

ទូរទស្សន៍ SUHD បានផ្តល់ភាពភ្លឺច្បាស់ជាងមុន រហូតទៅដល់ 75 ដង នៃការបញ្ចេញពណ៌ រូបភាព និងទទួលបានពន្លឺភ្លឺជាងមុនដល់ទៅ 2.5 ដង លើសពីទូរទស្សន៍ធម្មតា។ វាបានផ្តល់នូវ កម្រិតច្បាស់នៃរូបភាពជាមួយនឹងបច្ចេកវិជ្ជាចុងក្រោយបំផុតរបស់ Samsung។  គ្រប់ទូរទស្សន៍ SUHD សុទ្ធតែប្រើនូវប្រព័ន្ធ Tizen។ Tizen គឺប្រព័ន្ធប្រតិបត្តិការ ភ្ជាប់ជាមួយនឹងអ៊ីនធើណែត ដែលផ្តល់នូវកម្មវិធី ប្រើប្រាស់ដ៏អស្ចារ្យ ។ នេះគឺជាការបន្ថែមនូវជម្រើសកម្សាន្តលើសពី  អ្វីដែលអ្នករំពឹងទុក។ Tizen គឺជាកម្មវិធីដែលផ្តល់ នូវការប្រើប្រាស់ដ៏ទូលំទូលាយ ដែលផ្តល់ ការភ្ជាប់ទំនាក់ទំនងឥតព្រំដែន ជាមួយមនុស្សជុំវិញពិភពលោក តាមរយៈឧបករណ៍ដែលអាច ផ្តល់នូវការកម្សាន្តគ្រប់កាលៈទេសៈ៕

ទូរទស្សន៍ SUHD របស់ សាមសុង កំពុងពេញនិយម ខ្លាំងនៅ អាម៉េរិកខាងជើង

ទូរទស្សន៍ SUHD របស់ សាមសុង កំពុងពេញនិយម ខ្លាំងនៅ អាម៉េរិកខាងជើង