វែកមុខ​ឃាតករ​ដែល​សម្លាប់​បុរស​ម្នាក់​លើ​ស្ពាន​អ្នក​លឿង

ខេត្តព្រៃវែង ៖ រយៈពេល​៣​ថ្ងៃ ក្រោយ​ពី​មាន​ហេតុការណ៍​វាយប្រហារ​គ្នា​លើ​ស្ពាន​អ្នក​លឿង (​ហ្សឹ​សា​បា​) សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​វែកមុខ​ជនសង្ស័យ (​ជន​ដៃដល់​) ដោយ​ឃាត់ខ្លួន​បាន​ចំនួន​៣​នាក់ កាលពី​វេលា​ម៉ោង​០៣ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៩ ធ្នូ ២០១៥ ស្ថិត​នៅ​ចំណុច​ផ្លូវ​ទំនប់​សម្តេច​ហ៊ុន សែន (​បាន​២​នាក់​) និង​ក្នុងភូមិ​ឧត្តម ឃុំ​ព្រែក​ខ្សាយ (​ក​) ស្រុក​ពាម​រក៍ ខេត្ត​ព្រៃ​វែង (​បាន​ម្នាក់​) ។ ជុំវិញរឿង​ យប់មិញ! មនុស្ស២ក្រុមកាប់គ្នា បណ្តាលឱ្យស្លាប់១លើស្ពានអ្នកលឿង

ប្រភព​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៣​នាក់ គឺជា​បងប្អូន​បង្កើត​នឹង​គ្នា ទី​១-​ឈ្មោះ​ឃ្លី វិចិត្រ អាយុ​២៨​ឆ្នាំ ទី​២-​ឈ្មោះ​ឃ្លី ឡាយ អាយុ​២៣​ឆ្នាំ និង​ទី​៣-​ឈ្មោះ​ឃ្លី ស្រស់ អាយុ​១៦​ឆ្នាំ ។

លោកស្នងការ​ខេត្តព្រៃវែង​ឱ្យ​ដឹង​ថា ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​រហូត​ដល់​ទៅ​៨​នាក់​ឯណោះ ប៉ុន្តែ​ក្រោយ​ពេល​ហៅ​ភាគី​ជន​រង​គ្រោះ​មក​ចង្អុល​បង្ហាញមុខ​ជនសង្ស័យ​នោះ គឺ​បាន​អះអាង​ថា មាន​តែ​៣​នាក់​ខាងលើ​នេះ​ទេ ។

បច្ចុប្បន្ន​នេះ សង្ស័យ​ទាំង​៣​នាក់​ត្រូវ​បា​នប​ញ្អូ​ន​ទៅ​អធិការដ្ឋាន​ស្រុក​ពាម​រក៍ ដោយ​កម្លាំង​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលា​ការ ។