បុគ្គ​លិក​សណ្ឋា​គារ​វិច​តូ​រីយ៉ា​អង្គរ​ជិត​១០០​នាក់​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​ទាម​ទារ​លក្ខ​ខណ្ឌ​៣​ចំណុច

ខេត្ត​សៀម​រាប​ ៖ កាល​ពីល្ងាច​ថ្ងៃ​ទី​២៩ ​ធ្នូ ​​២០១៥ ​បុគ្គលិក​សណ្ឋាគារ​វិច​តូ​រី​យ៉ា អង្គរ ប្រមាណ​ជិត​១០០​នាក់បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា​​​នៅ​​ច្រកចូល​សណ្ឋាគារ​វិច​តូ​រី​យ៉ា​អង្គរក្នុងភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាបដើម្បី​ទាម​ទារ​លក្ខ​ខណ្ឌ​៣​ចំណុច​​។

លក្ខ​ខណ្ឌ​ដែល​ពួក​គេ​ទាម​ទារ គឺ១-​ទទួលយកថ្នាក់ដឹកនាំ​ និង​សកម្មជន​ចំនួន​១៧​នាក់​ឱ្យ​ចូល​បំរើ​ការងារ​ និង​រំលឹកប្រាក់​ឈ្នួល​ចាប់ពី​ថ្ងៃ​បញ្ឈប់​រហូត​ដល់​ថ្ងៃ​ចូល​ធ្វើការ​វិញ​។ ២-​ទាមទារ​ឱ្យ​សណ្ឋាគារ​វិច​តូ​រី​យ៉ា​អង្គរ​បញ្ឈប់​ការងារ​ថ្នាក់ដឹកនាំ​ចំនួន​២​នាក់ គឺ​លោករ៉ូណា​ន់​ប៊ី​យ៉ា​ន់​ឈី មាន​តួនាទី​ជា​អ្នកគ្រប់គ្រង​ទូទៅ និង​ម្នាក់​ទៀត លោក ប្រូសស្លេ​ត​វិច​ទ័​រ មាន​តួនាទី​ជានា​យក​ប្រត្តិបត្តិ​ និង៣-​ទាមទារឱ្យ​​និយោជកបញ្ឈប់​ការ​រើសអើង មក​លើ​សហ​ជីព និង​ថ្នាក់ដឹកនាំ​សហ​ជីព​។

តំណាង​ក្រុម​បុគ្គលិក​សណ្ឋាគារ​ដែល​នាំ​គ្នា​ធ្វើការ​តវ៉ា​នៅ​មុខ​សណ្ឋាគារ​វិច​តូ​រី​យ៉ា​អង្គរ​បានប្រាប់​ថា បើនិយោ​ជកមិន​ធ្វើ​តាម​ការ​ទាមទារ​របស់​បុគ្គលិក​ទេ​នោះពួក​គេ​នឹង​ធ្វើការ​តវ៉ា​រហូត​ដល់​មាន​ដំណោះស្រាយ​៕