មន្ត្រី​ក្រសួងសុខាភិបាល អំពាវនាវ​ឲ្យ​យុវជន​កម្ពុជា ស្វែងយល់​ពី​ការពន្យារ​កំណើត និង​កុំ​ឆាប់​រួមភេទ ក្នុង​វ័យក្មេង​

ភ្នំពេញ: ​មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល បាន​ជំរុញ​ឲ្យ​យុវវ័យ​កម្ពុជា ស្វែងយល់​អំពី​សារៈ​សំខាន់​​នៃ​សុខភាព​ផ្លូវភេទ​។ ក្នុងនោះ យុវជន ក៏​កុំ​ឆាប់​រួមភេទ ក្នុង​វ័យក្មេង​ពេក​។

​នៅក្នុង​ទិវា​ពន្យារកំណើត​ពិភពលោក ដែល​បាន​ប្រារព្ធ​ធ្វើឡើង កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែធ្នូ នៅ​មជ្ឈមណ្ឌល​មិត្តភាព​កម្ពុជា​-​កូរ៉េ ក្នុង​រាជធានី​ភ្នំពេញ​លោក អេង ហ៊ួ​ត រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​ជំរុញ និង​លើកទឹកចិត្ត​ដល់​យុវជន ឲ្យ​ហ៊ាន​និយាយ​ទៅកាន់​ដៃគូ​ខ្លួន អំពី​សុខភាព​បន្ត​ពូជ និង​ការ​ពន្យារកំណើត​ដោយ​គ្មាន​ការភ័យខ្លាច​។

​ក្នុង​ពិធី​នោះ លោកស្រី​វេជ្ជបណ្ឌិត ឡាំ ភិ​រុណ បានឱ្យដឹងថា បច្ចុប្បន្ន យុវជន​វ័យក្មេង ភាគច្រើន ឆាប់​ប្រឡូក​នឹង​ការ​រួមភេទ និង​មាន​ផ្ទៃពោះ ទាំង​នៅ​វ័យក្មេង​។ ក្នុង​ចំណោម​យុវតី​វ័យក្មេង ដែលមាន​ផ្ទៃពោះ​ភាគច្រើន គឺ​ប្រឈមមុខ​នឹង​ជំងឺ​កាមរោគ​៕​