ព្រូឡាន​ដេកនៅក្រោមរថយន្តយីឌុប ​អ្នកបើកបរអត់ដឹង​បើកចេញកិនខ្ទេចក្បាល​និងខ្លួន

ខេត្តព្រះវិហារ ៖​ បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានឲ្យដឹងជំហានដំបូូងមកថា ​យុវជនជាព្រូឡានម្នាក់​បានស្លាប់ភ្លាមៗ​នៅកន្លែងកើតហេតុ ​ដោយសារអ្នកបើក​បរ​រថយន្ត​បើកកិន​ ខណៈជនរងគ្រោះ​ដេកក្រោមរថយន្ត ។

ឧបទ្ទវហេតុនេះ ​បានកើតឡើងនៅម៉ោង​ជិត១២អធ្រាត្រថ្ងៃទី២៩​ ធ្នូ ២០១៥ នៅខាងលិចភូមិពោធិ៍ទាប ​ឃុំម្លូព្រៃ១ ​ស្រុកឆែប ។

សេចក្តីរាយការណ៍បានបន្តថា​ មុនពេលកើតហេតុ​ អ្នកបើកបររថយន្តបង្ក ​ឈ្មោះ សុខ ម៉េងឡុង​ ​អាយុ២៥ឆ្នំា​ រស់នៅខេត្តកំពង់ចាម ​បានដើរសួរអ្នកភូមិនិងស្រែ​ក​ប្រកូក​ប្រកាសរកជនរងគ្រោះ​ជាព្រូឡានឈ្មោះហៅក្រៅ ​ញាញ់ ​អាយុជា២០ឆ្នាំ រស់នៅក្នុងរាជធានីភ្នំពេញ​ ប៉ុន្តែមិនឮសំឡេងតប​ ​ក៍បើករថយន្តចេញ​និង កិន​ជនរងគ្រោះ​ដែល​​ដេក​​ក្រោមរថយន្តបណ្តាលឲ្យធ្លាយខួរ ​ចេញថ្លើមសួតនិងគ្រឿងក្នុង​ស្លាប់ភ្លាមៗដោយអចេតនាតែម្តង ​។ ក្រោយដឹងថា ​ព្រូឡានរបស់ខ្លួន​​ស្លាប់ដោយ​សារខ្លួនបើកកិន​ដោយ​អចេតនា​ អ្នកបើកបរបានរត់គេចខ្លួនបាត់តែម្តង ។