កែវ រំចង់ និង ផល សុភ័ណ្ឌ ឡើង​ថ្លឹង​ទម្ងន់​រួច​ហើយ

កែវ រំចង់ និង ផល សុភ័ណ្ឌ ឡើង​ថ្លឹង​ទម្ងន់​រួច​ហើយ

កីឡាករ​ចិត្ត​សឿង​កម្ពុជា កែវ រំចង់ និង​អ្នក​លេង​កណ្ដាប់​ដៃ ផល សុភ័ណ្ឌ បាន​ឡើង​​ថ្លឹង​ទម្ងន់​រួច​រាល់​ហើយ​កាល​ពី​មុន​បន្តិច ដើម្បី​ត្រៀម​ខ្លួន​ឡើង​សង្វៀន​ Thai Fight នៅ​ថ្ងៃ​ស្អែក។ កែវ រំចង់ ចាញ់​ទម្ងន់​កីឡាករ​មហា​កម្លាំង Iquezang Kor Rungthanakeat របស់​ប្រទេស​ថៃ ១,២​គីឡូក្រាម ចំណែក ផល សុភ័ណ្ឌ ចាញ់​ទម្ងន់​ខ្លាចាស់ Saenchai ១,២​គីឡូក្រាម​ដូច​គ្នា។

 

កែវ រំចង់ និង ផល សុភ័ណ្ឌ ឡើង​ថ្លឹង​ទម្ងន់​រួច​ហើយ

កីឡាករ Iquezang Kor Rungthanakeat និង​កីឡាករ កែវ រំចង់ 

 

ការ​ថ្លឹង​ទម្ងន់​កីឡាករ​ប្រដាល់​ទាំង​អស់​សម្រាប់​ត្រៀម​ខ្លួន​ប្រកួត​ឆ្លង​ឆ្នាំ THAI FIGHT COUNTDOWN CENTRAL WORLD 2015 ទើប​បញ្ចប់​ទៅ​កាល​ពី​មុន​នេះ​បន្តិច។ កីឡាករ កែវ រំចង់ មាន​ទម្ងន់​ខ្លួន ៦៧,៥ គីឡូក្រាម ចំណែក​កីឡាករ Iquezang Kor Rungthanakeat មាន​ទម្ងន់ ៦៨,៧​គីឡូក្រាម។ កីឡាករ ផល សុភ័ណ្ឌ មាន​ទម្ងន់​ខ្លួន ៦៣,៥​គីឡូក្រាម ចំណែក​​ខ្លា​ចាស់ Saenchai មាន​ទម្ងន់ ៦៤,៧​គីឡូក្រាម។

 

កែវ រំចង់ និង ផល សុភ័ណ្ឌ ឡើង​ថ្លឹង​ទម្ងន់​រួច​ហើយ

កីឡាករ Saenchai និង ផល សុភ័ណ្ឌ

 

កែវ រំចង់ និង ផល សុភ័ណ្ឌ ឡើង​ថ្លឹង​ទម្ងន់​រួច​ហើយ

កីឡាករ​ កែវ រំចង់

កែវ រំចង់ និង ផល សុភ័ណ្ឌ ឡើង​ថ្លឹង​ទម្ងន់​រួច​ហើយ

កីឡាករ ដែល​ចូល​រួម​ប្រកួត​ក្នុង​កម្មវិធី Thai Fight
 

អត្ថបទ៖ គង់ វិសាល

រូបភាព៖ ផ្ដល់​ឲ្យ