ទំនង​តូច​ចិត្តឪពុក​ម្តាយ ​បង្ខំ​ឱ្យរៀប​ការ​ជាមួយ​ប្រុស​ផ្សេង ចោលសង្សារ​​ លេប​ថ្នាំ​កណ្តុរ​សម្លាប់​ខ្លួន​

ខេត្ត​កណ្តាល​ ៖ នារី​ស្រស់​ស្អាត​ម្នាក់​ ទំនង​តូច​ចិត្ត​ឪពុក​ម្តាយ ​បង្ខំ​ឱ្យ​រៀប​ការ​ ជាមួយ​បុរស​ផ្សេង​ ចោល​សង្សារ​បាន​សម្រេច​ចិត្ត​ លេប​ថ្នាំ​កណ្តុរ​សម្លាប់​ខ្លួន​ បណ្តាល​ឱ្យ​ស្លាប់​ ខណៈ​ពេល​ក្រុម​គ្រួសារ​ដឹក​ទៅ​សង្គ្រោះ បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​ កាល​ពី​ថ្ងៃ​ទី​២៨ ធ្នូ ២០១៥ នៅ​ចំណុច​ចំការ​ពុទ្រា​ក្រោយ​ផ្ទះ ស្ថិត​ក្នុង​ភូមិ​ស្រែ​អំពិល ឃុំ​ឈើ​ទាល ស្រុក​កៀន​ស្វាយ។

នារី​រង​គ្រោះ​ឈ្មោះ​ ធី សុខី អាយុ​២០​ឆ្នាំ រស់​នៅជាមួយ​ឪពុក ម្តាយ​ក្នុង​ភូមិ​ខាងលើ​។

ប្រភព​បាន​ឱ្យ​ដឹង​ថា នារី​រង​គ្រោះ​បាន​ស្រឡាញ់​គ្នា​ ជាមួយ​បុរស​ម្នាក់ ​ដែល​គេ​មិន​ស្គាល់​ឈ្មោះ ​នៅ​ឯ​រាជ​ធានី​ភ្នំពេញ រយៈ​ពេល​យូរ​ហើយ ​រហូត​បាត់​ខ្លួន​មួយ​រយៈ​ សង្ស័យ​ទៅ​រស់​នៅ​ជាមួយ​សង្សារ​នៅ​ភ្នំពេញនោះ​ផង​ តែ​ត្រូវ​ក្រុម​គ្រួសារ​តាម​រក​ឃើញ​ នាំ​យក​មក​ផ្ទះ​មិន​ឱ្យ​ដើរ​ទៅ​ណា​ ហើយ​បង្ខំ​ឱ្យ​រៀប​ការ​ជាមួយ​ប្រុស​ផ្សេង តែ​នាង​មិន​ព្រម​ក៏​សម្រេច​ចិត្ត​ លេប​ថ្នាំ​កណ្តុរ​បញ្ចប់ជីវិត​តែ​ម្តង៕

ទំនង​តូច​ចិត្តឪពុក​ម្តាយ ​បង្ខំ​ឱ្យរៀប​ការ​ជាមួយ​ប្រុស​ផ្សេង ចោលសង្សារ​​ លេប​ថ្នាំ​កណ្តុរ​សម្លាប់​ខ្លួន​
ទំនង​តូច​ចិត្តឪពុក​ម្តាយ ​បង្ខំ​ឱ្យរៀប​ការ​ជាមួយ​ប្រុស​ផ្សេង ចោលសង្សារ​​ លេប​ថ្នាំ​កណ្តុរ​សម្លាប់​ខ្លួន​
ទំនង​តូច​ចិត្តឪពុក​ម្តាយ ​បង្ខំ​ឱ្យរៀប​ការ​ជាមួយ​ប្រុស​ផ្សេង ចោលសង្សារ​​ លេប​ថ្នាំ​កណ្តុរ​សម្លាប់​ខ្លួន​

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត