ឧទ្យានអូឡាំពិក សម្រាប់ការប្រកួត កីឡាអន្តរជាតិ ២០១៦ នៅក្រុងរីយ៉ូ សាងសង់រួច ៩៥ភាគរយ

រីយ៉ូ៖ ក្រុមអ្នករៀបចំបានបង្ហើបឲ្យដឹងថា ដំណើរការសាងសង់ឧទ្យាន ប៉ារ៉ា ឡាំពិក ស្ថិតនៅ ក្រុងរីយ៉ូ ដែលជាទីតាំងដ៏សំខាន់សម្រាប់ព្រឹត្តិការណ៍រដូវកាលកីឡាអូឡាំពិកនៅឆ្នាំ ក្រោយនេះក្នុងប្រទេសប្រេស៊ីល បានសម្រេចលទ្ធផល ៩៥ភាគរយហើយ។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ នេះបន្ដទៀតថា សំណង់អាគារដ៏ស្មុគ ស្មាញនេះ ចែកចេញជា ៩កន្លែង ហើយសម្រាប់ទទួលធ្វើ ជាម្ចាស់ផ្ទះ ការប្រកួតព្រឹត្តិការណ៍កីឡាអូឡាំពិកចំនួន ១៦ប្រភេទ និង កីឡារប៉ារ៉ាឡាំពិកចំនួន ៩ ប្រភេទ នេះជាការបង្ហាញបន្ថែមពីមជ្ឈមណ្ឌលព័ត៌មាន និងផ្សព្វផ្សាយអន្ដរជាតិ។

ខណៈដែលទីតាំងកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក ដែលនឹងធ្វើជាម្ចាស់ផ្ទះសម្រាប់ អត្តពលិក ជិត ១៤.០០០នាក់ នៅឆ្នាំក្រោយនេះ សំណង់នោះសម្រេចបាន ៩៧ភាគរយហើយ។ នេះបើ យោងតាមការឲ្យដឹងពីគេហទំព័រ Rio2016.com។ នៅក្នុងនោះដែរ មជ្ឈមណ្ឌលកីឡា វាយកូនហ្គោលលើទឹកកករួចរាល់ ៩៩ភាគរយ និងតារាងសម្រាប់កីឡាបាល់បោះ ទំនើប រួចរាល់ ៧៥ភាគរយ៕

ឧទ្យានអូឡាំពិក សម្រាប់ការប្រកួត កីឡាអន្តរជាតិ ២០១៦ នៅក្រុងរីយ៉ូ សាងសង់រួច ៩៥ភាគរយ