​រលូត​កូន​រួច គួរតែ​ធ្វើ​ដូចម្តេច​ទើប​សុខភាព​រឹងមាំ​វិញ​

​រលូត​កូន​រួច គួរតែ​ធ្វើ​ដូចម្តេច​ទើប​សុខភាព​រឹងមាំ​វិញ​

​បច្ចុប្បន្ននេះ មាន​នារី​មួយចំនួន​ព្រោះតែ​សម្ពាធ​ការងារ សុខភាព​មិនល្អ ឬ​មាន​ជំងឺ​ផ្លូវចិត្ត តែងតែ​មាន​អាកា​រៈរ​លូត​កូន​ដោយ​មិន​ដឹង​ខ្លួន ដូចនេះ​ក្រោយពេល​ដែល​កូន​មិន​នៅ​ជាមួយ​អ្នក​រួច អ្នក​ត្រូវ​តែ​ថែ​សុខភាព​អ្នក​ឱ្យ​បានល្អ​ទើប​អ្នក​អាច​ទទួល​ជោគជ័យ​ក្នុង​ការ​មាន​ផ្ទៃពោះ​លើក​ក្រោយ​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

  1. ​ចំនុច​ដែល​ចំបង​ជាងគេ ហើយក៏​ជា​ចំនុច​ដែល​អ្នក​ត្រូវតែ​អនុវត្ត​ដោយ​ខាន​ពុំ​បាន​នោះ​គឺ​ត្រូវតែ​សម្រាក​ឱ្យបាន​ច្រើន ព្រោះ​មាន​តែ​ការ​គេង​ឱ្យបាន​គ្រប់​ទេ ទើប​សុខ​ភាព​ល្អ ហើយ​មិន​ត្រូវ​ធ្វើ​ការងារ​ធ្ងន់​ឡើយ​។​
  2. ​អ្នក​ត្រូវ​តែ​បរិភោគ​អាហារ​ដែល​មាន​សារធាតុចិញ្ចឹម​ផ្សេងៗ​ឱ្យបាន​ច្រើន​ទើប​អ្នក​ឆាប់​មាន​កម្លាំង​ឡើងវិញ ដោយ​មិន​ត្រូវ​ពិបាកចិត្ត ហើយ​មិន​ព្រម​បរិភោគ​អ្វី​ឡើយ ព្រោះ​វា​កាន់តែ​ធ្វើឱ្យ​សុខភាព​អ្នក​ទ្រុត​ទ្រោម ហើយ​មិន​អាច​ជួយ​ឱ្យ​អ្នក​បានកូន​មក​វិញ​ឡើយ ដូចនេះ​អ្នក​ត្រូវតែ​កាត់ចិត្ត ហើយ​ពិសារ​ឱ្យបាន​គ្រប់គ្រាន់​ដើម្បី​អាច​ទទួល​បាន​កូន​មួយទៀត​។​
  3. ​ប្រសិន​ជា​ទ្វារមាស​អ្នក​ចេញ​ឈាម​ច្រើន អ្នក​ត្រូវ​តែ​ឧស្សាហ៍​ប្តូរ​សំលី​អនាម័យ ទើប​វា​មិន​ឆ្លង​មេរោគ​ចូល​តាម​ទ្វារមាស​នោះ​។​
  4. ​អ្នក​មិន​ត្រូវ​លើ​ក​របស់​ធ្ងន់ៗ​ក្នុង​រយៈពេល​២​អាទិត្យ​ឡើយ ម្យ៉ាង​ទៀត​ត្រូវតែ​កាត់បន្ថយ​សកម្មភាព​មួយចំនួន​ដែល​ប្រើ​ត្រូវ​កម្លាំង​ពោះ ជាងនេះទៅទៀត​មិនត្រូវ​ហាត់ប្រាណ​ដោយ​ប្រើ​ចលនា​ធ្ងន់ៗ​ឡើយ​។​
  5. ​ចំពោះ​ការងារ​ក្រុមហ៊ុន អ្នក​មិន​ត្រូវ​ថែម​ម៉ោង ហើយ​ធ្វើ​ដល់​យប់​ជ្រៅ​ឡើយ អ្នក​ត្រូវ​តែ​កាត់បន្ថយ ឬ​អ្នក​អាច​ឈប់​ធ្វើ​ការងារ​មួយ​រយៈ​ក៏បាន ដើម្បី​ឱ្យ​សុខភាព​អ្នក​រឹងមាំ​ជាមុនសិន ទើប​បន្ត​ធ្វើ​ការងារ​ទៀត នោះ​វា​នឹង​មិន​ប៉ះពាល់​ដល់​សុខភាព​អ្នក​ឡើយ​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី30  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។