​របៀប​ដាំទឹក​ដែល​ធ្វើឱ្យ​អ្នក​ចៀស​ពី​ជំងឺមហារីក​

​របៀប​ដាំទឹក​ដែល​ធ្វើឱ្យ​អ្នក​ចៀស​ពី​ជំងឺមហារីក​

​ការដាំ​ទឹក​មើលទៅ​មាន​លក្ខណៈ​ងាយ ប៉ុន្តែ​វា​បែរជា​មាន​ចំនុច​តូច​មួយ​ចំនួន​ដែល​អ្នក​គួរតែ​ប្រុងប្រយ័ត្ន ព្រោះ​បើ​អ្នក​មិន​ប្រយ័ត្ន នោះ​វា​នឹង​ងាយ​បង្កើត​ជំងឺ​ក្នុង​ខ្លួន​អ្នក​ក្រោយ​ពេល​ដែល​ផឹក​រួច​។ តើ​មាន​ចំនុច​ណា​ខ្លះ​ទៅ​?

បើក​គម្រប​នៅពេលដែល​ទឹក​ជិត​ពុះ​(៨០​ទៅ​៩០​អង្សា​សេ​)
នៅក្នុង​ទឹក​បច្ចុប្បន្ន​មាន​មេរោគ​ជាច្រើន​នៅក្នុង​នោះ ហើយ​មាន​បាក់តេរី​មួយចំនួន​នៅពេល​ដែល​ត្រូវ​ក្តៅ វា​នឹង​បញ្ចេញ​ជាតិពុល​ចេញមក ដូចនេះ​នៅពេល​ដែល​វា​ជិត​ពុះ អ្នក​អាច​បើក​គម្រប​ចេញ ដើម្បី​ឱ្យ​ជាតិពុល​ទាំងនោះ​ភាយ​ចេញ​ទៅ​ក្រៅ​អស់ ទើប​អ្នក​ផឹក​ទៅ​មាន​សុខភាព​ល្អ​។​

ក្រោយពេល​ដែល​ពុះ​ទុក​៣​នាទី ទើប​ពន្លត់ភ្លើង​
នៅក្នុង​ទឹក​នោះ​មាន​សា​ធាតុគីមី​ជាច្រើន​ដែល​គេ​ប្រើ​យក​មក​សម្រាប់​មេរោគ និង​ច្រោះ​ឱ្យ​ស​ទើប​គេ​ដាក់ឱ្យ​ប្រើប្រាស់ ដូចនេះ​ក្រោយពេល​ដែល​អ្នក​ដាំ​ពុះ​រួច​ក៏​មិន​អាច​បំបាត់​គីមី​ទាំងនោះ​ដែរ មាន​តែ​អ្នក​ដាំ​បន្ត​៣​នាទី​ក្រោយ​ពេល​ពុះ​ទេ ទើប​វា​អាច​កំចាត់​សារធាតុ​គីមី​ទាំងនោះ​បាន នោះ​វា​នឹង​មិន​ប៉ះពាល់​ដល់​សុខភាព​អ្នក​ឡើយ​ក្រោយពេល​ដែល​អ្នក​ទទួល​តា​ន​រួច​។​

ទឹក​មិន​អាច​ដាំ​ច្រើនដង​ទេ​
មានន័យ​ថា​ទឹក​ដែល​ដាំ​រួច មិន​ត្រូវ​យក​វា​ទៅ​ដាំ​ម្តងទៀត​នោះទេ បើ​អ្នក​ដាំ​ម្តងទៀត ហើយ​យកមក​ផឹក វា​នឹង​អាច​ធ្វើឱ្យ​ប៉ះពាល់​ដល់​ការលូតលាស់​របស់​ក្មេង​ដែល​មិនទាន់​ពេញវ័យ ចំពោះ​វ័យ​ជំទង់ និង​មនុស្ស​ចាស់ ក្រោយពេល​ដែល​ផឹក​រួច​នឹង​ធ្វើឱ្យ​កោសិកា​នៃ​ផ្នែក​ផ្សេងៗ​ក្នុង​រាងកាយ​កាន់តែ​ឆាប់​ចាស់​៕

ប្រែ​សម្រួល​ដោយ ៖​កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី30  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • ​របៀប​ដាំទឹក​ដែល​ធ្វើឱ្យ​អ្នក​ចៀស​ពី​ជំងឺមហារីក​已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2015/12/30  Category:ជំងឺទូទៅ
Tags: