ភាពយន្ត "គ្រួសាររីករាយ" នឹងធ្វើអោយរាត្រីឆ្លងឆ្នាំ របស់អ្នក យល់អត្ថន័យពិត នៃក្តីស្រឡាញ់ក្នុងគ្រួសារ

ភ្នំពេញ៖ នារាត្រីថ្ងៃព្រហស្បត្តិ៍ ទី៣១ ធ្នូ ២០១៥ខាងមុខនេះ ដែលត្រូវនឹង រាត្រីឆ្លងឆ្នាំថ្មី ឆ្លងឆ្នាំ សកល តើប្រិយមិត្ត មិត្តអ្នកអាន មានគម្រោងណាមួយ ពិសេសហើយឬនៅ? បើមិនទាន់មានគំរោង ណាមួយច្បាស់ការនោះទេ តោះ! ទៅតាមដាននិងទស្សនាទាំងអស់គ្នាខ្សែភាពយន្តថ្មី"គ្រួសាររីករាយ" ឬ Love The Cooper ដែលគ្រោងនឹងចាប់បញ្ជាំងឆាប់ៗនេះហើយ   តាមបណ្តារោងភាពយន្តទំនើប ក្នុងរាជធានីភ្នំពេញនារាត្រីថ្ងៃឆ្លងឆ្នាំ ។

គ្រួសាររីករាយ គឺជាខ្សែភាពយន្ត បែបកំប្លែង មនោសញ្ជេតនា និងរ៉ូមែនទិក  ពីសហរដ្ឋអាមេរិក នឹង នាំឲ្យលោកអ្នកស្គាល់អត្ថន័យពិត នៃសុភមង្គលក្នុងគ្រួសារ ដែល សមាជិកម្នាក់ៗ ពិតជាមានតួ នាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកស្តារទំនាក់ទំនង ក្នុងសង្គមក្រុមគ្រួសារ អោយមាន សេចក្តី សុខ  និង សុភមង្គល ។ ៤ ជំនាន់ នៃ  សង្គម គ្រួសារ Cooper បានមកជួបប្រជុំគ្នា ក្នុងកម្មវិធីបុណ្យ Christmas ប្រចាំឆ្នាំ មានដំណើររឿងជាច្រើនបានកើតឡើង  ជាបន្តបន្ទាប់ ឈានទៅបង្កបរិយាកាស អាប់អួរនារាត្រីថ្ងៃបុណ្យ Christmas ប៉ុន្តែ អ្វីដែលជាភាពភ្ញាក់ផ្អើលនោះគឺថាពីបញ្ហាប្រឈមក្លាយទៅ ជាឱកាស ក៏បាននាំអោយសង្គមគ្រួសារមួយនេះ យល់ចិត្តថ្លើមគ្នាឈានទៅប្រារព្ធកម្មវិធីបុណ្យប្រចាំ ដែលនឹងមិនអាចបំភ្លេចបាន។ ដំណើររឿងយ៉ាងណានោះ រង់ចាំ  តាម   ដានទស្សនាទាំងអស់គ្នា នា ពេលអនាគតដ៏ខ្លីខាងមុខនេះ ដែលគ្រោងនឹងចាប់បញ្ចាំង នៅថ្ងៃទី ៣១ ធ្នូ ២០១៥ ។

ទស្សនា Trailer ដូចខាងក្រោមនេះ៖

ភាពយន្ត "គ្រួសាររីករាយ" នឹងធ្វើអោយរាត្រីឆ្លងឆ្នាំ របស់អ្នក យល់អត្ថន័យពិត នៃក្តីស្រឡាញ់ក្នុងគ្រួសារ

ភាពយន្ត "គ្រួសាររីករាយ" នឹងធ្វើអោយរាត្រីឆ្លងឆ្នាំ របស់អ្នក យល់អត្ថន័យពិត នៃក្តីស្រឡាញ់ក្នុងគ្រួសារ