ក្រសួងមហាផ្ទៃ​បង្កើត​ឃុំ​មួយទៀត​នៅ​ក្នុងស្រុក​ភ្នំស្រួច

ខេត្តកំពង់ស្ពឺ ៖ រាជរដ្ឋាភិបាល​ តាម​រយៈ​ក្រសួងមហាផ្ទៃ បាន​បង្កើត​ឃុំ​មួយ​ថ្មី​ទៀត​ឈ្មោះ​ឃុំ​ដំបូក​ខ្ពស់ ដោយ​បំបែក​ចេញពី​ឃុំ​ត្រែង​ត្រ​យឹ​ង ក្នុង​គោលបំណង​ងាយស្រួល​គ្រប់គ្រង​រដ្ឋបាល និង​សន្តិសុខ ។ នេះ​បើ​យោង​តាម​ប្រភព​ពី​មន្ត្រី​សាលាខេត្ត​កំពង់ស្ពឺ ដែល​បង្ហើប​​ប្រាប់​កោះសន្តិភាព​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ធ្នូ ២០១៥ នេះ ។