ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង ប្រជុំ​ផ្សព្វផ្សាយ​ផែនការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ឆ្នាំ​២០១៦

ស្វាយរៀង: នៅ​ព្រឹក​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៥​នេះ នា​សាលប្រជុំ​ធំ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង មាន​រៀបចំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍ ផ្លូវគោក​ថ្មី ឆ្នាំ​២០១៦​។ កិច្ចប្រជុំ​ដ៏​មាន​សារៈសំខាន់​នោះ ដែល​ក្រោម​អធិបតីភាព​លោក​ឧត្ដមសេនីយ៍ត្រី កឹង ឃ​ន ស្នងការ​នគរបាល​ខេត្ត ស្នងការរង​គ្រប់ផ្នែក នាយ នាយរង​ការិយាល័យ​ជំនាញ​គ្រប់គ្រង​ជំនាញ ពិសេស​ការិយាល័យ​នគរបាល​ចរាចរណ៍ រួមទាំង​មន្ត្រីនគរបាល​ផ្នែក​ចរាចរណ៍​គ្រប់​ស្រុក​/​ក្រុង​ទូទាំង​ខេត្ត​ប្រមាណ​ជាង ១០០​នាក់ ។​

​លោក​វរសេនីយ៍ទោ អ៊ុច សារ៉ន នាយការិយាល័យ​នគរបាល​ចរាចរណ៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹងថា យោងតាម​ផែនការ​លេខ​០៥៣​ផ​.​ក​ចុះ​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៥ របស់​អគ្គស្នងការ​ន​គ​របាល​ជាតិ ស្ដីពី ការពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​។​

​ស្នងការ​នគរបាល​ខេត្ត និង​ប្រធាន​លេខាធិការដ្ឋាន បានរៀបចំ​កម្លាំង​នគរបាល​ចរាចរណ៍​ចុះ​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ចំនួន ០២​គោលដៅ សម្រាប់​ឈរជើង​ប្រតិបត្តិការ​តាម​គោលដៅ​លើផ្លូវ​ជាតិ​លេខ​១ និង​ស្រុក​ក្រុង​ចំនួន ០៨ គោលដៅ សម្រាប់​អនុវត្ត​ច្បាប់​ចរាចរណ៍​គោក​ថ្មី ក្នុងភូមិ​សាស្ត្រ​ទូទាំង​ខេត្តស្វាយរៀង​។​

​លោក អ៊ុច សារ៉ន បាន​បន្តថា កិច្ចប្រតិបត្តិការ​នេះ ត្រូវ​ប្រើប្រាស់​កម្លាំង​សរុប ៩៤​នាក់ (​នគរបាល​ខេត្ត​៣៩​នាក់ នគរបាល​ស្រុក​/​ក្រុង ៤៣​នាក់ កម្លាំង​អន្តរាគមន៍ ១២​នាក់​) សម្រាប់​ត្រៀម​ចេញ​សហការ និង​បែង​ចែកចេញជា ០២​គោលដៅ គោលដៅ​ត្រួតពិនិត្យ​ដើមទី គោលដៅ​ប្រតិបត្តិការ​តាម​ដងផ្លូវ និង​ផ្លូវលំ​ស្រុក​/​ក្រុង​ទាំង​៨ និង​មាន ៩ ទីស្នាក់ការ​ទទួល​បង់​ប្រាក់​ពិន័យ​។​

​មធ្យោបាយ​សម្រាប់​កិច្ចប្រតិបត្តិការ​នេះ រួមមាន បំពាក់​ដោយ​រថយន្ត​ស៊ៀ​រ៉ែ ០២​គ្រឿង រថយន្ត​អន្តរាគមន៍ ០១​គ្រឿង រថយន្ត​សង្គ្រោះបន្ទាន់ ០១​គ្រឿង ម៉ូតូ​ស​ធំ សម្រាប់​ប្រដេញ ០៥​គ្រឿង ម៉ាស៊ីន​បាញ់​ល្បឿន ០២​គ្រឿង ម៉ាស៊ីន​ពិនិត្យ​ជាតិ​អាកុល ០៧​គ្រឿង និង​សម្ភារៈ​មួយចំនួនទៀត សម្រាប់​បម្រើ​ឲ្យ​កិច្ចប្រតិបត្តិការ​នេះ​៕​