មន្ត្រី​កាំកុងត្រូល ចុះ​ត្រួតពិនិត្យ និង​ធ្វើតេស្ត​លើ​ម្ហូបអាហារ ដែល​គ្មាន​គុណភាព នៅ​ផ្សារ​ពួក​

​សៀមរាប: មន្ត្រី​កាំកុងត្រូល សាខា​ខេត្តសៀមរាប បាន​ចុះ​ត្រួតពិនិត្យ​ធ្វើតេស្ត​លើ​ម្ហូបអាហារ ដែល​គ្មាន​គុណភាព និង​គ្មាន​អានា​ម័​យ កាលពី ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៥ នៅក្នុង​ផ្សារ​ពួក ស្រុក​ពួក ខេត្តសៀមរាប និង​ផ្សព្វផ្សាយ​ចែកជូន​នូវ​ស្លាក​សញ្ញា​នៃ​ការប្រើប្រាស់ និង​ទិញ​ផលិតផល សម្រាប់​បរិភោគ​ឧបភោគ ដើម្បីឱ្យ​បងប្អូន​ប្រជាពលរដ្ឋ បានដឹង និង​យល់ច្បាស់ មុននឹង​ទិញ​ផលិតផល​អ្វីមួយ​ត្រូវ​ពិនិត្យមើល​ឱ្យបាន​ត្រឹមត្រូវ ចៀសវាង ផល​បះ​ពាល់​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ​។

​លោក ព្រុំ ដូលី​ន ប្រធាន​កាំកុងត្រូល សាខា​ខេត្តសៀមរាប បានឱ្យដឹងថា មន្ត្រី​កាំកុងត្រូល​របស់លោក បាន​ចុះ​ធ្វើការ​ត្រួត​ពិ​ត្យ និង​ធ្វើតេស្ត លើ​ម្ហូបអាហា​នៅតាម​បណ្តា​ផ្សារ​នានា​ជាច្រើនលើក​ច្រើនសារ​រួចមកហើយ នៅក្នុង​ខេត្តសៀមរាប ជាពិសេស គឺ​នៅ​ផ្សារ​ពួកនេះ​តែម្តង ឃើញថា បងប្អូន​អា​ជីករ អ្នកលក់ដូរ​ព្រមទាំង​ប្រជាពលរដ្ឋ ពួកគាត់ បាន​យល់ដឹង​ច្រើនជាង​មុន​ចំពោះ​បញ្ហា​ការលក់ដូរ​និង​ការទិញ​ព្រមទាំង​ផ្នែក​អានា​ម័​យ​ក្នុងការ​លក់ដូរ​ឬ​របស់របរ​ប្រើប្រាស់​សម្រាប់​ម្ហូបអាហា​បរិភោគ​ការចែកជូន​នូវ​ស្លាក​សញ្ញា​នេះ គឺ​សម្រាប់​ឱ្យ​បងប្អូន​មើល​មុននឹង​ទិញ​ហើយ​ត្រូវ​ជ្រើ​រើសយក​ផលិតផល​ណា​ដែល​គ្មាន​ជាតិគីមី​និង​មានគុណ​ភាពល្អ​។         
    
​លោក​បន្តថា ស្លាក​សញ្ញា​ទាំងអស់នេះ ត្រូវបាន​បិត​ភ្ជាប់​ទៅនឹង​ជញ្ជាំង​តាម​តូប​ក្នុង​ផ្សារ ដើម្បី​ឱ្យមាន​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ និង​អាជីវករ​លក់ដូរ​នៅ​ទីនោះ បាន​យល់ដឹង​ផងដែរ​។​

​លោក​បន្ថែមទៀតថា  ចំពោះ​ខាង​ក្រសួងពាណិជ្ជកម្ម នៃ​អគ្គនាយកដ្ឋាន​កម្ពុជា​ត្រួតពិនិត្យ នី​ហរ​ណ៍​អា​ហរ​ណ៍ និង​បង្ក្រាប​ការ​ក្លែងបន្លំ កាំកុងត្រូល បានដាក់​ចេញ​នៅ​ស្លាក​សញ្ញា ស្តីពី ឥ​វ៉ាន​ម្ហូបអាហារ​ណា ដែល​ខូចគុណភាព និង​មាន​គុណភាព​ឱ្យ​ដំណើរការ​ចរាចរណ៍​នៅលើ​ទីផ្សារ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​បាន​ណែនាំ​ពន្យល់​ពី​ផលប៉ះពាល់​សុខភាព​ដល់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​ផងដែរ​៕