​នគរបាល​ស្រុក​កោះ​ញែក​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន និង​លាក់ទុក​អាវុធ​ខុសច្បាប់

​ដោយ​៖​សំណាង​

​ខេត្តមណ្ឌលគិរី​៖​មនុស្ស​ចំនួន​៤​នាក់​ត្រូវបាន​កំលាំង​ល្បាត​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះ​ញែក​ដឹកនាំ​ដោយ​លោក កាន់ ពេញ អធិការ​ស្រុក​ធ្វើការ​បង្ក្រាបបាន​នៅ​ល្ងាច​ថ្ងៃទី​២៩​ខែធ្នូ ឆ្នាំ​២០១៥ រួមទាំង​វត្ថុតាង​មួយចំនួន​។ 

​លោក កាន់ ពេញ អធិការដ្ឋាន​នគរបាល​ស្រុក​កោះ​ញែក​បានអោយដឹងថា ដោយមាន​ការចង្អុលបង្ហាញ​ពី​លោក តូច យ៉ុ​ន ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី​នោះ កម្លាំង​របស់លោក​បាន​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ចំនួន​៤​នាក់ នៅ​ចំណុច​ស្រែ​ជ្រេស ក្នុងភូមិ​ក្បាលកោះ ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក​ខេត្តមណ្ឌលគិរី​។​

    ប្រភពពីរ​សមត្ថកិច្ច​បាន​អោយដឹងទៀតថា ជ​នស​ង្ស​យ័​ដែល​ឃាត់ខ្លួន​ខាងលើ ទី​១ ឈ្មោះ យន់ ឌី អាយុ​២៧​ឆ្នាំ​ស្រុកកំណើត ភូមិ​សា​ម៉ ឃុំ​គង​ជ​យ័ ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ ទី​២​ឈ្មោះ ម៉ា ម៉ី អាយុ​១៦​ឆ្នាំ មាន​ស្រុកកំណើត ភូមិ​ក្បាលកោះ ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ទី​៣​ឈ្មោះ ឆាន់ ឈន់ អាយុ​២៥​ឆ្នាំ មាន​ស្រុកកំណើត ភូមិ​ចង្វា ឃុំ​គង​ជ័យ ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ និង​ទី​៤​ឈ្មោះ ឆុំ វិបុល អាយុ​៣០​ឆ្នាំ មាន​ស្រុកកំណើត​ភូមិ​ស្ពាន​មាស ឃុំ​លំពង់ ស្រុក​បាទី ខេត្តតាកែវ  ព្រមទាំង​ដកហូត​បាន​វត្ថុតាង​ដូចជា ម៉ូតូ​ម៉ាក​ស៊ី​រុស​០១​គ្រឿង កាំភ្លើង​AK​បត់​មួយ​ដើម គ្រាប់​២​គ្រាប់ និង​សំភារៈ​សេព​គ្រឿងញៀន​មួយចំនួនទៀត​។ 

​លោក​អធិការ​បញ្ជាក់ថា បច្ចុប្បន្ន​មនុស្ស និង​វត្ថុតាង​កំពង់​បំពេញ​សំណុំបែបបទ​ដើម្បី​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​ចាត់ការ​បន្ត​៕