បឹង​​កាឡូ​មួយ​កន្លែងក្នុងក្រុងព្រះសីហនុ​​​ត្រូវ​ភ្លើងឆេះ​ទាំង​ស្រុង​​

ខេត្ត​ព្រះ​សីហ​នុ ៖ បឹង​កា​ឡូ​យីហោ​«​ម៉ា​ឡេ​ប៊ូ​» ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្រុម​ទី​១៤ ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង កាលពី​វេលា​ម៉ោង​០២ និង​៤០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៣០ ធ្នូ ២០១៥ ប៉ុន្តែ​ពុំ​បណ្តាល​ឱ្យ​មនុស្ស​ណា​ម្នាក់​រង​របួស​នោះ​ទេ ។

ប្រភព​ពី​នាយ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​លេខ​៤​បាន​បញ្ជាក់​ថា ចំពោះ​អគ្គិភ័យ​នេះ ពុំ​បណ្តាល​ឱ្យ​មនុស្ស​ណា​ម្នាក់​រង​របួស ឬ​បាត់បង់​ទ្រព្យសម្បត្តិ​មាន​តម្លៃ​ណាមួយ​នោះ​ទេ ដោយ​បឹង​កា​ឡូ​មួយ​បន្ទប់​មាន​ទំហំ​៤ គុណ នឹង​៦​ម៉ែត្រ ត្រូវ​បាន​ឆាបឆេះ​ទាំងស្រុង​។ ចំពោះ​មូលហេតុ គឺ​បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​នៅ​ជញ្ជាំង​នៃ​បន្ទប់​កើតហេតុ ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​ភ្ញៀវ​បរទេស​ដែល​បាន​មក​ស្នាក់​នៅ​ក្នុង​បន្ទប់​នេះ ។