នាង​Rihanna តារាចម្រៀង​ផ្ដើម​ក្ដី​ស្រឡាញ់​ជាមួយ​កីឡាករ​បាល់ឱប​ក្របខ័ណ្ឌ NFL អា​មេ​រិ​ក

នាង Rihanna តារាចម្រៀង​ត្រូវ​បាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ហូ​លី​វូ​ដ បង្ហើប​ឱ្យ​ដឹង​ថា នាង​បាន​ជួប​គូស្នេហ៍​ថ្មី គឺ​លោក Odell Backhamjr កីឡាករ​បាក់​ឱប​ក្នុង​ក្របខ័ណ្ឌ NFL អា​មេ​រិ​ក ។ នាង Rihanna បញ្ជាក់​ថា ៖«​នេះ​ជា​លើក​ដំបូង​ក្នុង​ជីវិត​ខ្ញុំ​ពាក់ព័ន្ធ​រឿង​រ៉ាវ​ស្នេហា ។ ខ្ញុំ​មានការ​ខ្មាស​អៀន​យ៉ាង​ខ្លាំង​មិន​ចង់ឱ្យ​គេ​និយាយ​ថា គាត់​ជា​គូស្នេហ៍​នាង​ខ្ញុំ​ទេ ព្រោះ​ពួក​យើង​គឺជា​មិត្ត​នឹង​គ្នា ។ ប្រាកដ​ណាស់ ខ្ញុំ​មិន​ហ៊ាន​ប្រាប់​ថា​ខ្លួនឯង​ស្រឡាញ់​បុរស​នោះ​ទេ​គ្រាន់តែ​ប្រាប់​ថា​ជា​មិត្ត ប៉ុន្ដែ​ធាតុ​ពិត​បុរស​ម្នាក់​ហ្នឹង​គឺជា​កម្មវត្ថុ​ដែល​ខ្ញុំ​ចង់បាន​»​។

កន្លង​មក​នាង Rihanna មាន​លេចឮ​ដំណឹង​ស្រឡាញ់​បុរស​ជា​ច្រើន ទាំង​តារា​សម្ដែង និង​កីឡាករ​បាល់ទាត់ ប៉ុន្ដែ​មិន​បាន​សម្រេច ហើយ​ជា​ចុង​ក្រោយ​ក៏​ជួប​លោក Odell Backhamjr​កីឡាករ​បាល់ឱប​ទៀត តើ​លទ្ធផល​នឹង​ទៅ​ជា​យ៉ាងណា?