Fabregas ទំនង​ជា​ដល់​ពេល​ដើរ​ចេញ​ពី Chelsea

Fabregas ទំនង​ជា​ដល់​ពេល​ដើរ​ចេញ​ពី Chelsea

Cesc Fabregas បាន​ក្លាយ​ជា​ខ្សែបម្រើ​ដែល​ក្លិប​នានា​ចង់​បាន​បំផុត​នៅ​ពេល​បើកទ្វារ​ទីផ្សារ​ដោះដូរ​កីឡាករ​តំបន់​អឺរ៉ុប​នៅ​ខែ​មករា​ខាង​មុខនេះ។

 

អនាគត​របស់​កីឡាករ​វ័យ​២៨​នៅ Stamford bridge ហាក់​កាន់​តែ​ជិត​ដល់​ទី​បញ្ចប់​ ចាប់​តាំង​ពី​លោក Jose Mourinho ត្រូវ​ក្លិប​ Chelsea បណ្ដេញ​ចេញ​ពី​តំណែង​កាល​ពី​ពេល​កន្លង​ទៅ។

 

Fabregas ទំនង​ជា​ដល់​ពេល​ដើរ​ចេញ​ពី Chelsea

 

ប្រភព​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា Fabregas កំពុង​ត្រូវ​ក្លិប​ធំ​២​នៅ​អ៊ីតាលី​គឺ Inter Milan និង Juventus ចាប់​អារម្មណ៍ ស្រប​ពេល​ដែល​ក្លិប​ដទៃ​ទៀត​មាន Paris Saint-Germain, Manchester City, Bayern Munich និង Real Madrid ក៏​ចង់​បាន​អតីត​កីឡាករ​ Barca រូប​នេះ​ដែរ​ បន្ទាប់​ពី​ធ្លាប់​បរាជ័យ​ម្តង​កាល​ពី​លើក​មុន។

 

តាម​ការ​ប៉ាន់ស្មាន Cesc Fabregas អាច​មាន​តម្លៃ​ខ្លួន​ខ្ទង់​៣៣​លាន​អឺរ៉ូ គឺ​ប្រហាក់​ប្រហែល​នឹង​តម្លៃ​ពេលដែល​គេ​ផ្ទេរ​មក​កាន់​តោ​ខៀវ Chelsea កាល​ពី​១៨​ខែ​មុន​៕

 

ចុចអាន៖ វីដេអូ​បង្ហាញ​ពី​ទម្រង់​លេង​ធ្លាក់​ចុះ​មិន​គួរ​ឲ្យ​ជឿ​របស់ Fabregas

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ sport-english