អ្នក​អាច​ពិនិត្យ​មើល​កូដ​ម៉ូឌែល iPhone និង iPad ផលិត​សម្រាប់​តំបន់​ណា​បាន​នៅ​ត្រង់​នេះ! (ZP, ZA….)

ខេមបូ ធ្លាប់បានចេញផ្សាយ ម្តងហើយ ពីភាពខុសគ្នា រវាង iPhone ឬ iPad ផលិតសម្រាប់ តំបន់ខុសៗ ហើយមានកូដ ម៉ូឌែលតំណាង ដូចជា ZP, ZA ឬ TH ជាដើម សុទ្ធតែអាច ប្រើប្រាស់ បានដូចគ្នា ដោយតែ iPhone ឬ iPad នោះ ជាប្រភេទ Unlock នឹងអាច ប្រើប្រាស់បាន នៅតំបន់ផ្សេងៗ មិនមែន ផលិតសម្រាប់ តំបន់ មិនអាចប្រើ បាននៅតំបន់ ផ្សេងៗនោះទេ។

អ្នក​អាច​ពិនិត្យ​មើល​កូដ​ម៉ូឌែល iPhone និង iPad ផលិត​សម្រាប់​តំបន់​ណា​បាន​នៅ​ត្រង់​នេះ! (ZP, ZA….)

សម្រាប់អត្ថបទនេះដែរ យើងចង់បង្ហាញ ពីកូដម៉ូឌែល មួយចំនួន ដែលបង្ហាញ ឲ្យដឹងថា iPhone ឬ iPad របស់អ្នក ផលិតសម្រាប់ តំបន់មួយណា។ បញ្ជាក់ថា មុនដំបូង អ្នកអាចចូល ទៅកាន់ Settings > General > About អូសចុះ ក្រោមបន្តិច អ្នកអាច មើលកូដ ម៉ូឌែល អក្សរ 2 ខ្ទង់ចុង ក្រោយនោះ ត្រង់កន្លែង Model ។

សូមទស្សនាកូដម៉ូឌែលទាំងនោះ នៅខាងក្រោម៖

អ្នក​អាច​ពិនិត្យ​មើល​កូដ​ម៉ូឌែល iPhone និង iPad ផលិត​សម្រាប់​តំបន់​ណា​បាន​នៅ​ត្រង់​នេះ! (ZP, ZA….)

តាមការសង្កេតឃើញថា នៅក្នុង ប្រទេសយើង ភាគច្រើន ប្រើប្រាស់ iPhone និង iPad ដែលផលិតសម្រាប់ សាំងហ្គាពួរ (ZA), ហុងកុង (ZP), អាមេរិច (LL), ថៃ (TH) និងជប៉ុន (J)។ តែនៅ ក្នុងបញ្ជី ខាងលើនេះ នៅខ្វះកូដ តំបន់មួយចំនួន ដែលមិនសូវ មានអ្នក ប្រើប្រាស់។

  • ដោយ: Hong
  • 3:25 PM, 30 December
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ