ពលរដ្ឋស្រុកឆ្លូងបារម្ភពីការបូមខ្សាច់តាមដងទន្លេបណ្ដាលឲ្យបាក់ស្រុតដីធ្លី

ប្រជាពលរដ្ឋរស់នៅស្រុកឆ្លូង ខេត្តក្រចេះ សម្ដែងក្តីបារម្ភចំពោះសកម្ម​ភា​ព​បូ​ម​ខ្សា​ច់​តា​ម​ដ​ង​ទ​ន្លេ ក្នុង​តំ​បន់​ពួក​គេ​រស់​នៅ​។ អ្នក​ភូ​មិ​ដ​ដែល​បា​ន​លើ​ក​ឡើ​ង​ទៀត​ថា​​ស​​ក​ម្ម​​​​ភា​​​ព​​​បូ​​​ម​​​ខ្សា​​ច់​​​នេះ​​បា​ន​កើ​ត​មា​ន​ជា​យូ​រ​ឆ្នាំ​ម​ក​ហើ​យ​ ចំ​ណែ​ក​ផ​ល​ប៉ះ​​ពា​ល់​កើ​ត​មា​ន​ជា​ប​ន្ត​ប​ន្ទា​ប់ ។ ទាក់ទងបញ្ហានេះដែរ អភិបាលស្រុកឆ្លូង លោក ហេង ស៊ីថា បញ្ជាក់ថា អាជីវកម្មទាំងនោះ ប្រ​ហែ​ល​ជា​មា​ន​អា​ជ្ញា​ប័ណ្ណ​តា​ម​ផ្លូ​វ​ច្បា​ប់​ តែ​ចាំ​មើ​ល​លោ​ក​ សា​ក​សួរ​មន្ទី​រ​ជំ​នា​ញ​សិ​ន​។ យ៉ាងណាក៏ដោយប្រជាពលរដ្ឋ ស្នើរឲ្យអាជ្ញាធរចុះផ្អាកលើទីតាំងអាជីវកម្មបូមខ្សាច់ និងម្ចាស់ដេប៉ូ ទាំងនេះ ហើ​យ​​ចុះ​សិ​ក្សា​ពី​ការ​ប៉ះ​ពា​ល់​ឲ្យ​បា​នត្រឹ​ម​ត្រូ​វ ហើយផ្តល់ការអនុញ្ញាតិជាក្រោយ ។ ពលរដ្ឋលើកឡើងថា ការ​បូម​ខ្សា​ច់​ក​ន្ល​ង​មក គឺ​បណ្ដាល​ឲ្យ​មា​នផ​ល​ប៉ះ​ពា​ល់​ដ​ល់​អ្ន​ក​ភូ​មិ ដូច​ជា​បា​ក់​ដី​ច្រាំ​ង​ទ​ន្លេ ឬ ដី​លំ​នៅ​ដ្ឋា​ន​ពួក​គា​ត់​រ​ស់​នៅ​ និ​ង​ផ្លូ​វ​តា​ម​ដ​ង​ទន្លេ​ខូ​ច ពិ​បា​ក​ក្នុ​ង​ក្នុ​ង​កា​រ​ធ្វើ​ដំ​ណើ​រ​រ​ប​ស់​អ្ន​ក​ភូមិ​ ។ ពលរដ្ឋរស់នៅក្នុងស្រុកឆ្លូង ថ្លែងសុំមិនឲ្យបញ្ចេញឈ្មោះបាននិយាយថា ទី​តាំង​បូម​ខ្សាច់​នៅ​ក្នុ​ង​ស្រុ​ក​ឆ្លូ​ង​ស​ព្វ​ថ្ងៃ​នេះ​ គឺ​មាន​ពី​រ​ក​ន្លែ​ង​ធំ​ៗ ដោយ​មួយ​ក​ន្លែ​ង​នៅ​ក្នុ​ង​ដី​អ​តីត​រោ​ង​ចា​ក់​ក្រ​ដា​ស់ និង​មួយ​ក​ន្ល​ងទៀត នៅនិងមាត់ទន្លេ ក្នុង​ភូមិដីថ្មី ក្នុងស្រុកឆ្លូង ហើយទីតាំងទាំងនេះ គឺបានធ្វើសកម្មភាពបូមខ្សាច់នៅក្នុងតំបន់ពួកគាត់រស់នៅ ជាង​មួ​យ​​ឆ្នាំមកហើយ ។ ឆ្លើយតបនិងការលើកឡើងរបស់ពលរដ្ឋរស់នៅក្នុងស្រុកឆ្លូង លោក រ័ត្ន តុលា ប្រធានការិយាល័យធនធានរ៉ែ នៃ​មន្ទីរ​រ៉ែ​ និង ថាមពលខេត្តក្រចេះ បានឱ្យដឹងតាមទួរស័ព្ទថា​ […]