ទីក្រុង​មួយ​នៅ​​ឥណ្ឌូណេស៊ី​ ហាម​មិន​ឲ្យ​ជន​មូស្លីម​ ប្រារព្ធ​ពិធី​ឆ្លង​ឆ្នាំ​ថ្មី

ទីក្រុង​មួយ​នៅ​​ឥណ្ឌូណេស៊ី​ ហាម​មិន​ឲ្យ​ជន​មូស្លីម​ ប្រារព្ធ​ពិធី​ឆ្លង​ឆ្នាំ​ថ្មី

​ទីក្រុង Banda Aceh ​បាន​ចេញ​​ក្រិត្យ​មួយ​ហាម​មិន​ឲ្យ​អ្នក​​​កាន់​សាសនា​ឥស្លាម​​​​ប្រារព្ធ​ពិធី​ឆ្លង​ឆ្នាំ​ថ្មី​ឡើយ។ នេះ​បើ​តាម​​មន្ត្រី​​មួយ​រូប​បាន​ប្រាប់​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ។

 

ទីក្រុង​មួយ​នៅ​​ឥណ្ឌូណេស៊ី​ ហាម​មិន​ឲ្យ​ជន​មូស្លីម​ ប្រារព្ធ​ពិធី​ឆ្លង​ឆ្នាំ​ថ្មី

 

​អភិបាល​រង​ក្រុង Banda Aceh លោក Zainal Arifin ​និយាយ​ថា៖ “​ការ​ប្រារព្ធ​​ពិធីបុណ្យ​គ្រិស្ដស្មាស​ និង​បុណ្យ​ឆ្លង​ឆ្នាំ​សកល​របស់​​អ្នក​កាន់​សាសនា​គ្រិស្ដ​ ត្រូវ​បាន​ហាម​ឃាត់​”។

លោក​បន្ថែម​ថា ​​​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ​ដែល​មាន​ការ​វាយ​ស្គរ ​អុច​កាំជ្រួច និង​​​​​​ប្រគំតន្ត្រី ជា​អ្វី​ដែល​មិន​ស្រប​តាម​ច្បាប់​សាសនា​ឥស្លាម Shariah ​ដែល​ទីក្រុង Aceh បាន​អនុម័ត​រួច​។

ប៉ុន្តែ​ប្រភព​​មិន​បាន​បញ្ជាក់​ច្បាស់​ថា ​អ្នក​ដែល​ល្មើស​នឹង​ទទួល​ទោស​កម្រិត​ណា​នោះ​ទេ។ ​​ការ​សម្រេច​​​​ខាង​លើ ធ្វើ​ឡើង​ដោយ​ ​វេទិកា​ទំនាក់​ទំនង​ភាព​ជា​មេដឹកនាំ​ក្នុង​តំបន់ ដែល​មាន​​ប្រធាន​​ភ្នាក់ងារ​រដ្ឋាភិបាល​ផ្សេង​ៗ​ចូល​រួម​ផងដែរ។

 

លោក Zainal ​និយាយ​ថា ​អ្នក​កាន់​សាសនា​ឥស្លាម ​​គួរ​តែ​ប្រារព្ធ​​ពិធីបុណ្យ​ចូល​ឆ្នាំ​របស់​ឥស្លាម​​ប៉ុណ្ណោះ ​ ទោះ​បី​ជា​ឥណ្ឌូណេស៊ី​ មិន​បាន​អនុម័ត ​ប្រតិទិន​តាម​ច័ន្ទ​គតិ​​ជា​ច្បាប់​ទូទៅ​​ក៏​ដោយ​៕

 

 

ទីក្រុង​មួយ​នៅ​​ឥណ្ឌូណេស៊ី​ ហាម​មិន​ឲ្យ​ជន​មូស្លីម​ ប្រារព្ធ​ពិធី​ឆ្លង​ឆ្នាំ​ថ្មី

អ្នកល្មើស​ច្បាប់ Shariah ទទួល​ទោស​វាយ​ខ្សែតី​កាល​ពី​ថ្ងៃ​ចន្ទ

 

ចុចអាន៖ ទស្សនា​​ការ​អុច​កាំជ្រួច​ឆ្លង​ឆ្នាំ​ដ៏​អស្ចារ្យ​​​នៅ​​ទីក្រុង​​ធំ​ៗ​​ជុំវិញ​​ពិភព​លោក

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Jakarta Globe