យកម្រាមដៃ ជ្រោងសក់ អាចព្យាបាល រោគដេកមិនលក់

សុខភាព៖ ប្រសិនបើលោកអ្នក ឧស្សាហ៍យកម្រាមដៃ ជ្រោងសក់ជាញឹកញាប់ គឺវាអាច ក្លាយជាជំនួយក្នុងការ ព្យាបាលអាការៈ គេងមិនលក់របស់អ្នកបាន។

វិធីនេះសាមញ្ញណាស់ គឺម្រាមដៃទាំង ១០របស់អ្នកប្រៀបដូចជាធ្មេញក្រាស់សិតសក់ ហើយលោកអ្នកត្រូវជ្រោង ពីមុខទៅក្រោយ គឺពេលភ្ញាក់ពីដំណេកត្រូវជ្រោង ៣៦ដង ហើយមុនពេលចូលគេងត្រូវជ្រោង ៣៦ដងដែរ។

ការធ្វើបែបនេះ គឺធ្វើឲ្យស្បែកក្បាលមានការស្រើបស្រាល និងមានការបង្កើន ចរាចរណ៍ឈាម ដើម្បីបំបាត់ភាព នឿយណាយ និងជាជំនួយដល់ការព្យាបាលរោគ គេងមិនលក់ បានថែមទៀតផង៕

យកម្រាមដៃ ជ្រោងសក់ អាចព្យាបាល រោគដេកមិនលក់