​របៀប​ជ្រើសរើស​ខ្នើយ​ដែល​ត្រឹមត្រូវ​

​របៀប​ជ្រើសរើស​ខ្នើយ​ដែល​ត្រឹមត្រូវ​

​ខ្នើយ​គឺជា​អ្វី​ដែល​អ្នក​យក​មក​គេង​ជា​រៀងរាល់​យប់ ដូចនេះ​អ្នក​ត្រូវតែ​ជ្រើសរើស​ខ្នើយ​ដែល​ត្រូវ​នឹង​អ្នក ទើប​វា​មិន​ប៉ះពាល់​ដល់​សុខភាព​អ្នក​។ តើ​គួរតែ​ជ្រើសរើស​យក​ខ្នើយ​បែប​ណា​ទៅ​?

​ជាធម្មតា កម្ពស់​នៃ​ខ្នើយ​ដែល​ស័ក្តិសម​សម្រាប់​មនុស្ស​ទូទៅ​គឺ​ពី​១០​ទៅ​១៥​មី​លី​ម៉ែត្រ ប៉ុន្តែ​ក៏​ត្រូវតែ​មើល​តាម​សុខភាព​របស់​អ្នក​ដែរ ចំពោះ​អ្នក​ដែល​មាន​ស្មារ​ធំ ហើយ​ធាត់ អ្នក​អាច​គេង​ខ្នើយ​រាង​ខ្ពស់​បន្តិច រីឯ​អ្នក​ដែល​មាន​មាឌតូច ហើយ​ស្គម អ្នក​អាច​ប្រើ​ខ្នើយ​ដែល​រាង​ទាប​បន្តិច​។​

ចំពោះ​អ្នក​ដែល​មាន​ជំងឺ​លើស​សម្ពាធ​ឈាម ជំងឺ​បេះដូង និង​ជំងឺហឺត គួរតែ​គេង​ខ្នើយ​ដែល​មាន​កម្ពស់​ខ្ពស់ រីឯ​អ្នក​ដែល​មាន​ជំងឺ​ខ្វះ​ឈាម គួរតែ​គេង​ខ្នើយ​ដែល​រាង​ទាប​បន្តិច​។​

កម្ពស់​នៃ​ខ្នើយ​ដែល​ទ្រ​កញ្ជឹងក​អ្នកត្រូវតែ​ខ្ពស់​បន្តិច ហើយ​រាង​រឹង ទើប​មិន​ប៉ះពាល់​ដល់​កញ្ជឹងក​ផ្នែក​ខាងក្រោយ​របស់អ្នក រី​ឯ​ផ្នែក​ដែល​ទ្រ​ខួរ​ក្រោយ​ត្រូវតែ​រាង​ទាប​(៣​ទៅ​៥​មី​លី​ម៉ែត្រ​) ទើប​ល្អ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី30  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • ​របៀប​ជ្រើសរើស​ខ្នើយ​ដែល​ត្រឹមត្រូវ​已关闭评论
  • 16 views
  • Hide Sidebar
    A+
Publish on:2015/12/30  Category:ជំងឺទូទៅ
Tags: