​រឿង​តូចតាច ទាំង ២០ ដែល​ជួយ​ឲ្យ​អ្នក ស្រស់​ស្រាយ និង​ជោគជ័យ​

​រឿង​តូចតាច ទាំង ២០ ដែល​ជួយ​ឲ្យ​អ្នក ស្រស់​ស្រាយ និង​ជោគជ័យ​

​តើ​ពេញចិត្ត​ទេ បើ​ថ្ងៃ​ថ្មី​របស់​អ្នក ចាប់ផ្តើម​ដោយ​ស្នាមញញឹម ហើយ​បញ្ចប់​ទៅ​វិញ ដោយ​ជោគជ័យ​នោះ​? រឿងរ៉ាវ​ក្នុង​ជីវិត​ប្រចាំថ្ងៃ គឺជា​ឧបសគ្គ​ដែល​អ្នក​ត្រូវ​ដោះស្រាយ មានន័យ​ថា ជីវិត គឺ​លំបាក​បែប​នេះ​រហូត​។ ប៉ុន្តែ បើ​អ្នក​ឆ្លាត ឬ​ចេះ​រក​វិធី​សម្រួល​ស្ថាន​ការ នោះ​ថ្ងៃ​ថ្មី​របស់​អ្នក ប្រៀប​ដូចជា​អាហារ​ពេលេ​ព្រឹកដ៏​ឆ្ងាញ់ ដែល​អ្នក​អាច​ទទួល​ទាន​រាល់ថ្ងៃ​អញ្ចឹង​។​អញ្ចឹង ធ្វើ​ម៉េច​ទៅ ទើប​អាច​ប្រែក្លាយ​ស្ថានភាព​អាក្រក់ ឬ​ថ្ងៃ​អាក្រក់ ទៅ​ជា​ល្អ​វិញ​បាន​?

អ្នក​អាច​សាកល្បង​គន្លឹះ​ខ្លីៗ ទាំង ៣០ ខាងក្រោម​នេះ ៖
1. ពេល​ភ្ញាក់​ពី​គេង ចូរ​សម្រាក ឬ​បន្ធូរ​អារម្មណ៍​ពីរ​បី​នាទី​សិន មុន​នឹង​ក្រោក​ឡើង​
2. ត្រូវមាន​ប៊ិច និង​សៀវភៅ​ជាប់​ខ្លួន​ជានិច្ច​
3. ចាក់​ចម្រៀង​កំដរ​អារម្មណ៍ នៅក្នុង​ផ្ទះ​
4. បិទ​ភ្នែក ហើយ​ដក​ដង្ហើមវែងៗ​
5. ញញឹម ទៅកាន់​មនុស្ស​គ្រប់គ្នា និង​រឿង​គ្រប់យ៉ាង​ដែល​អ្នក​ប្រឈមមុខ​
6. ងូតទឹក និង​សម្អាត​កាយ ដើម្បី​ធ្វើឲ្យ​ខ្លួន​ឯង​ស្រស់​ស្រាយ​
7. បង្ហាញ​សេចក្តីស្រឡាញ់​របស់​អ្នក ចំពោះ​ក្រុម​គ្រួសារ និង​ប្តី ឬ​ប្រពន្ធ​អ្នក​
8. មុនពេល​ចូល​គេង អរគុណ​ចំពោះ​អ្វី​ដែល​អ្នកមាន និង​មិន​មាន​
9. ភ្ជាក់​ទំនាក់ទំនង​ជាមួ​យ​ខ្លួនឯង តាមរយៈ​សៀវភៅ​កំណត់ហេតុ​ជាដើម​
10. បង្កើត​តារាង​គោលដៅ និង​អ្វី​ដែល​ត្រូវធ្វើ​ប្រចាំថ្ងៃ ហើយ​ធ្វើ​វា​ឲ្យបាន​
11. ញ៉ាំ​អាហារ​ផ្តល់​នូវ​សុខភាព និង​គិត​ថា​ឆ្ងាញ់ សម្រាប់​ខ្លួនឯង​
12. ចំណាយពេល ១ ម៉ោង​សម្រាប់​ខ្លួនឯង ដើម្បី​ធ្វើ​រឿង​ដែល​ខ្លួនឯង​ពេញចិត្ត​
13. គេង​ស្រាត ដើម្បី​បន្ថយ​សម្ពាធ និង​ពេញចិត្ត ចំពោះ​រាងកាយ​ខ្លួនឯង​
14. ញ៉ាំ​អាហារ​ឲ្យបាន​ទៀង​ពេល និង​គ្រប់គ្រាន់​
15. ព្យាយាម​រៀនសូត្រ​បន្ថែម​
16. ញញឹម ញញឹម ញញឹម ញញឹម​
17. ប្រកួត​ជា​មួយ​ខ្លួនឯង យកឈ្នះ​ចិត្ត​ខ្លួនឯង​
18. អត់ឱន​ទោស ចំ​ពោះ​ខ្លួនឯង និង​អ្នក​ដ៏​ទៃ​
19. កុំ​ចុះចាញ់ ត្រូវ​បន្ត​ទៅមុខ​
20. ធ្វើ​អ្វី​ដែល​អ្នក​គិតថា ត្រឹមត្រូវ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី30  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។