អ្នក​ណា​ខ្លះ​ធ្លាប់​កើត​ពពែ​ឆ្កែ? ហើយ​នេះ​ជា​វិធី​ព្យាបាល​វា​បាន​យ៉ាង​មាន​ប្រសិទ្ធភាព

ពពែឆ្កែ គឺជាជម្ងឺមួយ ដែលកើតឡើង ដោយសារ ការឆ្លងមេរោគ ចូលទៅក្នុង ត្របកភ្នែក ឬដោយសារ ការ ខ្វះអនាម័យ ធ្វើអោយ បាក់តេរី អាចឆ្លងកាត់ ចូលទៅក្នុង ត្របកភ្នែកបាន។ ជាទូទៅ ជម្ងឺមួយនេះ អាច កើតឡើង បានចំពោះ មនុស្សគ្រប់វ័យ មិនថាចាស់ ក្មេងឡើយ ប៉ុន្តែចំពោះវ័យ ដែលមាន កើតជម្ងឺនេះ ច្រើនជាង គេនោះ គឺវ័យកុមារ តែម្តង។

អ្នក​ណា​ខ្លះ​ធ្លាប់​កើត​ពពែ​ឆ្កែ? ហើយ​នេះ​ជា​វិធី​ព្យាបាល​វា​បាន​យ៉ាង​មាន​ប្រសិទ្ធភាព

ប្រសិនបើ លោកអ្នក ឬនរណាម្នាក់ កើតជម្ងឺនេះនោះ សូមកុំទុក វាចោល នាំអោយ រាលដាល រហូតដល់ ដំណាក់កាល ធ្ងន់ធ្ងរអី ត្រូវតែប្រញាប់ ព្យាបាល វាភ្លាមៗ។ ហើយសម្រាប់វិធី ព្យាបាល ជម្ងឺនេះនោះ សូមអាននូវ ការណែនាំ ដូចខាង ក្រោមនេះ៖

ព្យាបាលជាមួយនឹងដំឡូង

ជាដំបូង ត្រូវលាងដំឡូង អោយស្អាត បន្ទាប់មក ចិតវាជា ចំណិតៗ។ ក្រោយមកទៀត យកចំណិត មួយ នៃដំឡូងនោះ មកដាក់លើ កន្លែងដែល កើតពពែឆ្កែនោះ ហើយសម្រាក ប្រហែល មួយសំបក់ រហូតដល់វា ស្រកទៅវិញ។ ធ្វើបែបនេះ រហូតដល់វា បាត់ទាំងអស់ តែម្តង។

ព្យាបាលជាមួយនឹងស៊ុតស (ឆៅ)

សូមគោះស៊ុតមួយគ្រាប់ រួចយកពណ៌ ក្រហមចេញ ដោយទុក តែពណ៌ស។ ក្រោយមកទៀត យកស៊ុតសនោះ មកបៀកល្មម ពីលើសំឡី (ស្អាត) ហើយយក មកស្អំ នៅលើកន្លែង ដែលកើត ពពែឆ្កែនោះ ប្រហែលជា 20 នាទី។​ បន្ទាប់មក សឹមលុប លាងមុខ របស់អ្នក ជាមួយទឹក ក្តៅឧណ្ណៗ ជាការស្រេច។

ព្យាបាលជាមួយនឹងត្រសក់

ត្រសក់គឺជាបន្លែម្យ៉ាង ដែលមាន សារៈប្រយោជន៍ ច្រើនណាស់ សម្រាប់មុខ និងភ្នែក របស់មនុស្សយើង ដោយក្នុង ផ្លែត្រសក់ មានផ្ទុកនូវ សារធាតុ ជាច្រើន ដែលមាន ដូចជា ប៉ូតាស្យូម, បាយអូទីន, វីតាមីន C, K និង B1 ដែលអាចជួយ ព្យាបាល ជម្ងឺនេះ បានយ៉ាង ឆាប់រហ័ស និងមានប្រសិទ្ធភាព ខ្ពស់។ សម្រាប់ វិធីព្យាបាល សូមធ្វើតាម ចំណុចទីមួយ។

សរុបមកវិញ យើងសូមបញ្ជាក់ ម្តងទៀតថា ប្រសិនបើ លោកអ្នក ឬឃើញមាន នរណាម្នាក់ កើតជម្ងឺនេះនោះ សូមផ្តល់ដំណឹង ដល់ពួក គេភ្លាមៗ កុំអោយ ទុកយូរអី ព្រោះវាអាច ធ្វើអោយ កាន់តែ ធ្ងន់ធ្ងរបាន។ ហើយម្យ៉ាង វិញទៀត កំឡុងពេល ព្យាបាល បើសិនជាអាច គួរតែ ចៀសវាង នៅការលាប ម្សៅ ឬរបស់ផ្សេងៗ នៅលើមុខ របស់អ្នកផង។

  • សូមចុចទីនេះដើម្បី Subscribe Channel របស់ ខេមបូរីផត ដើម្បីទទួល បាន វីដេអូថ្មីៗ!!!
  • ដោយ: Mai
  • 3:19 PM, 30 December
  • ប្រភព: Top Healthy Life
  • Tag: សុខភាព