កម្មវិធី​​​​​ថ្មី​ល្អ​ជំនួយ​សម្រាប់​​សិស្ស​នៅ​កម្រិត​វិទ្យាល័យ​


កម្មវិធី​​​​​ថ្មី​ល្អ​ជំនួយ​សម្រាប់​​សិស្ស​នៅ​កម្រិត​វិទ្យាល័យ​

មាន​កម្មវិធី​ជា​ច្រើន​​​មាននៅ​លើ​ Play Store។ ប៉ុន្តែ​កម្មវិធី​មានសារ​ប្រយោជន៍ ដែល​​អាច​បំពេញ​តម្រូវការ​សម្រាប់​សិស្សានុសិស្សសិក្សា​នៅ​​កម្រិត​វិទ្យាល័យ​​នៅ​មាន​ចំនួន​តិចតួច​នៅ​ឡើយ។

 

ដោយ​មើល​ឃើញ​កង្វះ​ខាត​បែប​នេះ យុវជន ជៀប គន្ធា និស្សិត​សិក្សា​ជំនាញ​វិស្វកម្ម​ឧស្សាហកម្ម​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (តិច​ណូ) បាន​ចងក្រង​កម្មវិធី​​សិក្សា​មួយ​ចំនួន​​នៅ​លើ Play Store សម្រាប់​សិស្ស​នៅ​ថ្នាក់​វិទ្យាល័យ​អាច​ទាញ​យក​ទៅ​ប្រើប្រាស់​ដោយ​ឥត​គិត​ថ្លៃ​​ជា​​ប្រយោជន៍​ដល់​ការ​ស្រាវជ្រាវ​បន្ថែម​​ និង​​ពង្រឹង​​ដល់​ការ​សិក្សា។

 

កម្មវិធី​​​​​ថ្មី​ល្អ​ជំនួយ​សម្រាប់​​សិស្ស​នៅ​កម្រិត​វិទ្យាល័យ​

 

​កម្មវិធី​ដែល​យុវជន​រូប​នេះ​បាន​ចង​ក្រង​អាច​ប្រើប្រាស់​គ្រប់​កម្រិត​ រាប់​តាំង​ពី​ថ្នាក់​អនុវិទ្យាល័យ ដល់​វិទ្យាល័យ ដោយ​ភ្ជាប់​ជាមួយ​រូបមន្ត​សង្ខេប លំហាត់​ដោះស្រាយ កម្រង​វិញ្ញាសា​ប្រឡង​សិស្ស​ពូកែ​ប្រចាំ​ឆ្នាំ វិញ្ញាសា​ត្រៀម​ប្រឡង​បាក់ឌុប វិញ្ញាសា​ត្រៀម​ប្រឡង​អាហារូបករណ៍​ទៅ​បរទេស ប្រឡង​ចូល​សាលា​ពេទ្យ​ជា​ដើម។

 

១) កម្មវិធី​វេយ្យាករណ៍​ខ្មែរ (Khmer Grammar)

 

កម្មវិធី​នេះ​ជួយ​ឲ្យ​សិស្សានុសិស្ស​អាច​រៀន​សរសេរ និយាយ និង​ប្រើ​ភាសាខ្មែរ​បាន​ត្រឹម​ត្រូវ​ដែល​ជួយ​រួម​ចំណែក​ដល់​ការ​លើក​តម្លៃ​អក្សរសាស្រ្ត​ជាតិ​និង​​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ។

 

ចុច​ទី​នោះ ដើម្បី​ទាញ​យក​កម្មវិធី Khmer Grammar

 

២) កម្មវិធី​គីមីវិទ្យា (Khmer Chemistry)

 

កម្មវិធីគីមីវិទ្យានេះត្រូវបានបង្កើតឡើងដើម្បីជាជំនួយដល់សិស្សានុសិស្ស។
– រូប​រាង​កម្មវិធី​ត្រូវ​បាន​រចនា​ដោយ​ប្រើប្រាស់ Material Design
– វា​ត្រូវ​បាន​បែង​ចែក​ជា​ផ្នែក​ៗ​ងាយ​ស្រួល​ស្វែង​រក
– មានការ​ពន្យល់​​​លម្អិត
– មាន​មេរៀន​ និង​រូបមន្ត​សម្រាប់​គណនា​លំហាត់​ដូច​ជា៖

ក) មូលដ្ឋាន​គ្រឹះ​នៃ​គីមី​វិទ្យា
ខ) មេរៀន​សង្ខេប​ថ្នាក់​ទី​១១
គ) មេរៀន​សង្ខេប​ថ្នាក់​ទី​១២
ឃ) មូលដ្ឋាន​គ្រឹះ​នៃ​គីមី​សរីរាង្គ
ង) រូបមន្ត​គណនា ក្បួន និង​គន្លឹះ​នានា
ច) ពិសោធន៍​គីមី​ថ្នាក់​ទី​ ៧ ៨ ៩
ឆ) តារាង​ខួប​នៃ​ធាតុ​គីមី

 

ចុច​ទី​នោះ ដើម្បី​ទាញ​យក​កម្មវិធី Khmer Chmistry

 

៣) កម្មវិធី​ជីវវិទ្យា (Khmer Biology)

 

កម្មវិធីជីវវិទ្យានេះត្រូវបានចងក្រងឡើងសម្រាប់ជាជំនួយដល់ប្អូនៗសិស្សានុសិស្ស ដើម្បីជាទុនក្នុងការដោះស្រាយលំហាត់។
– ពន្យល់​លម្អិត​ជា​ភាសាខ្មែរ ងាយ​ស្រួល​យល់
– បែង​ចែក​ជា​ផ្នែក​ៗ ងាយ​ស្រួល​ស្វែងរក
– មាន​រូបមន្ត​ដោះស្រាយ​លំហាត់​សម្រាប់​ថ្នាក់​ទី​ ១១ និង១២
– មាន​មេរៀន​សង្ខេប និងលំហាត់គំរូថ្នាក់ទី១២

 

ចុច​ទី​នោះ ដើម្បី​ទាញ​យក​កម្មវិធី Khmer Biology

 

៤) កម្មវិធី​លំហាត់​រូប​វិទ្យា (Khmer Physic Exercises)

 

លំហាត់​ត្រូវ​បាន​បែង​ចែក​ជា​ផ្នែក​ៗ ងាយ​ស្រួល​ស្វែង​រក​និង​យក​តាម​ខ្លួន។

 

ចុច​ទី​នោះ ដើម្បី​ទាញ​យក​កម្មវិធី Khmer Physic Exercises

 

៥) កម្មវិធី​លំហាត់​គណិតវិទ្យា (Khmer Math Exercises)

 

កម្មវិធីលំហាត់គណិតនេះត្រូវបានបង្កើតឡើងដោយប្រមូលនូវលំហាត់គណិតគ្រប់កម្រិតតាំងពីថ្នាក់ទី៧ដល់ថ្នាក់ទី១២។ ​គណិតវិទ្យា​ជា​វិទ្យាសាស្ត្រ​ពិត​ដែលដើរតួរយ៉ាងសំខាន់ក្នុងជីរិតរស់នៅរបស់យើងប្រចាំថ្ងៃ។

 

លក្ខណៈពិសេសរបស់កម្មវិធី៖

– គ្រប់​កម្រិត ៧ដល់១២
– ដោះស្រាយ និង​ពន្យល់​ជា​ភាសាខ្មែរ
– បែង​ចែក​ជា​ផ្នែក​ៗ ងាយ​ស្រួល​ស្វែងរក និង​រហ័ស
– បង្កើត​ឡើង​ដោយ​ស្នាដៃ​កូន​ខ្មែរ​ពិតៗ

 

ចុច​ទី​នោះ ដើម្បី​ទាញ​យក​កម្មវិធី Khmer Math Exercises

 

៦) កម្មវិធី​វិញ្ញាសា​គណិតវិទ្យា (Khmer Math Exam)

 

កម្មវិធីវិញ្ញាសាគណិតវិទ្យានេះបង្ដើតឡើងសម្រាប់ជាជំនួយដល់ការសិក្សាដើម្បីត្រៀមប្រលងនានា។
ក្នុង​កម្មវិធី​នេះ​មាន​វិញ្ញាសា​ដូចជា៖

– វិញ្ញាសាសិស្សពូកែទី៩
– វិញ្ញាសាសិស្សពូកែទី១២
– វិញ្ញាសា​ត្រៀម​បាក់ឌុប
– វិញ្ញាសា​អាហារូបករណ៍
– ប្រលង​ពេទ្យ តិចណូ

 

ចុច​ទី​នោះ ដើម្បី​ទាញ​យក​កម្មវិធី  Khmer Math Exam

 

៧) ​ច្បាប់​ខ្មែរ (Khmer Law)

 

ក្នុង​កម្មវិធី​ច្បាប់​ខ្មែរ​ត្រូវ​បាន​បញ្ចូល​នូវ​ច្បាប់​សំខាន់​ៗ​ដូច​ជា៖

– ច្បាប់រដ្ឋធម្មនុញ្ញ
– ច្បាប់​ចរាចរណ៍​ផ្លូវ​គោក
– ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ
– ច្បាប់​បាតុកម្ម​ដោយ​សន្តិវិធី

 

ចុច​ទី​នោះ ដើម្បី​ទាញ​យក​កម្មវិធី Khmer Law

 

៨) រឿង​ព្រេង​ខ្មែរ (Khmer Legends)

 

កម្មវិធី​ប្រជុំ​រឿង​ព្រេង​ខ្មែរ ត្រូវ​បាន​បែង​ចែក​ជា​៩​ភាគ ដោយ​ក្នុង​នោះ​មាន​រឿង​សរុប​២៣៧ ស្ដី​អំពី​រឿង​ព្រេង​នានា​ផ្ដល់​ការ​អប់រំ ទាក់​ទង​នឹង​ភូមិសាស្ត្រ ព្រម​ទាំង​ប្រវត្តិសាស្ត្រ​ក្នុង​ប្រទេស​កម្ពុជា។ សៀវភៅ​ប្រជុំ​រឿង​ព្រេង​នេះ​ត្រូវ​បាន​បោះពុម្ព​លើក​ដំបូង​នៅ​ក្នុង​កំឡុង​ ទសវត្សរ៍​ឆ្នាំ​១៩៦០ ដោយ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ។

 

ចុច​ទី​នោះ ដើម្បី​ទាញ​យក​កម្មវិធី Khmer Legends

 

៩) ប្រវត្តិសាស្ត្រ​ខ្មែរ (Khmer History)

 

កម្មវិធីប្រត្តិសាស្ត្រខ្មែរនេះត្រូវបានបង្កើតឡើងសម្រាប់ជាជំនួយ និងផ្តល់ចំណេះដឹងដល់​សិស្សានុសិស្ស​អាច​ស្វែង​យល់​អំពីប្រវត្តិសាស្រ្តខ្មែរជាច្រើន​ជំនាន់​។

 

ចុច​ទី​នោះ ដើម្បី​ទាញ​យក​កម្មវិធី Khmer History

 

១០) រូប​មន្ត​រូប​វិទ្យា (Khmer Physic Formulas)

 

រូបវិទ្យាជាផ្នែកមួយនៃវិទ្យាសាស្រ្តដែលបានដើរតួនាទីយ៉ាងសំខាន់សម្រាប់របៀបរស់នៅរបស់យើង។

លក្ខណៈ​ពិសេស​កម្មវិធី​នេះ


1) ត្រូវបានពន្យល់ជា​ភាសាខ្មែរ


2) បានបំបែកទៅជាផ្នែកសំខាន់ដើម្បី​សិស្សានុសិស្ស​ងាយ​សិក្សា​ស្វែង​យល់

 

ចុច​ទី​នោះ ដើម្បី​ទាញ​យក​កម្មវិធី Khmer Physic Formulas
តាម​រយៈ​កម្មវិធី​ខាងលើ​ យុវជន​រូប​នេះ​​សង្ឃឹម​ថា​វា​នឹង​ក្លាយ​ជា​ជំនួយ​ក្នុង​ដោះស្រាយ និង​ផ្ដល់​នូវ​គន្លឹះ​សម្រាប់​ដោះស្រាយ​លំហាត់​​សិស្សានុសិស្ស​ដែល​កំពុង​សិក្សា​នៅ​វិទ្យាល័យ ដើម្បី​អាច​យក​ទៅ​ពង្រឹង​ការ​សិក្សា​​បន្ថែម​ទៀត។

 

កម្មវិធី​ទាំង ១០ នេះ សិស្សានុសិស្ស​អាច​ទាញ​ពី Play Store បាន​ដោយ​ឥត​គិត​ថ្លៃ៕

 

ចុច​អាន៖ មុខងារ​ពិសេសៗ​លើ​ iPhone ដែល​អ្នក​ប្រហែល​មិន​បាន​ដឹង
​អត្ថបទ៖ រក្សា