មុននេះបន្តិច ​ក្មេងស្រីម្នាក់ទៀត​បានស្លាប់ក្នុងចំណោមជនរងគ្រោះ០៧នាក់​ដែលត្រូវជនដៃដល់កាប់នៅក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ​ក្មេងស្រីឈ្មោះ គង់ ផាន់ណារីន ​អាយុ១៣ឆ្នាំ ​បានស្លាប់នៅ​វេលាម៉ោងជិត២រសៀលថ្ងៃទី៣០ធ្នូនេះ ​ក្នុងមន្ទីរពេទ្យគន្ឋបុប្ផា​នៅរាជធានីភ្នំពេញ ។

នេះបើយោងតាមលោក ​គង់ ភារម្យ ​ជាឪពុកនិងជា​មេគ្រួសារជនរងគ្រោះ៧នាក់ ​ដែលត្រូវជនដៃដល់កាប់ប្រហារ​កាលពីម៉ោង១និង៣០នាទីរំលង​អធ្រាត្រឈានចូលថ្ងៃទី២៩ធ្នូ ២០១៥ នៅក្នុងភូមិ១ ​សង្កាត់១ ក្រុងព្រះសីហនុ ​និងបានបា្រប់គេហទំព័រ​កោះសន្តិភាព​តាមទូរស័ព្ទនៅប៉ុន្មាននាទីមុននេះ ។

គិតត្រឹមម៉ោង៣និង១៨នាទី​រសៀលថ្ងៃទី៣០ធ្នូ ​មនុស្ស២នាក់ហើយ​បានស្លាប់ដោយអំពើឃាតកម្ម ​គឺស្រ្តីឈ្មោះ អ៊ុំ ផាន់ ​អាយុ៣១ឆ្នាំ​ ត្រូវជាម្តាយ​និងក្មេងស្រីខាងលើ ចំណែក​សមត្ថកិច្ច​ក៍មិនទាន់ចាប់បានជនដៃ​ដល់យកមកផ្តន្ទាទោសតាមច្បាប់នៅឡើយដែរ ៕