កម្លាំង​នគរបាល​ទូទាំង​ស្រុក​កោះធំ ជួបប្រជុំគ្នា​ស្តាប់​ពី​ខ្លឹមសារ នឹង​ការអនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោគ​ថ្មី​

កណ្តាល:  វេលា​ម៉ោង ៨ និង ៣០​នាទី​ព្រឹក កម្លាំង​នគរបាល​ទូទាំង​ស្រុក​កោះធំ ជួបប្រជុំគ្នា​នៅអធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ស្តាប់​ពី​ខ្លឹមសារ ក៏ដូចជា​បញ្ជា​ណែនាំ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្តាល ទាក់ទង​នឹង​ការអនុវត្តន៍ច្បាប់​ចរាចរណ៍​ផ្លូវគោគ​ថ្មី ។​

​សមាសភាព​ចូលរួម ៖ អធិការ អធិការរង នាយ​-​នាយរង​ផ្នែក នាយ​-​នាយរង​ប៉ុស្តិ និងមន្ត្រី​សរុប = ៨៩ នាក់ លើ​កម្លាំង​សរុប ៩៥ នាក់ ។​​កម្លាំង​នគរបាល​ស្រុក​កោះធំ​ទាំងមូល​ក៏​បេ្ត​ជ្ញា​ថា នឹង​ដើរ​មួយ​ជំហាន​ន​មុន​ប្រជាពលរដ្ឋ និង​គោរព​អោយបាន១០០% នូវ​ខ្លឹមសារ​ទាំងឡាយ​នៃ​ច្បាប់​ថ្មី​នេះ​។​

​សូមបញ្ជាក់ថា កាលពីពេល​ថ្មីៗ​នេះ ព្រះមហាក្សត្រ​ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម​សីហមុនី​បាន​ឡាយព្រះហស្ដលេខា​លើ​ច្បាប់​​ចរាចរណ៍​ផ្លូវគោក​ថ្មី ដែលមាន ១២ ជំពូក និង ៩២ មាត្រា​។​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ដែលព្រះមហាក្សត្រ​ទើប​ឡាយព្រះហស្ដលេខា​កាលពីពេល​ថ្មី​ៗ​ដោយ​ច្បាប់​នេះ​មានការ​ផ្លាស់ប្ដូរ​មួយចំនួន​លើ​ការផាកពិន័យ​ពី​ច្បាប់​ចាស់ ២០០៧​។​

‪#‎​មាត្រា​៧៥‬
​ត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី ៦ ថ្ងៃ​ទៅ ១ ខែ និង ពិន័យ​ជា​ប្រាក់​ពី ១០០០០០​រៀល (មួយ​សែន​រៀល​) ទៅ ៨០០ ០០០​រៀល (​ប្រាំបី​សែន​រៀល​) ចំពោះ​ជន​ណា​បើកបរយានយន្ត​ដោយ​គ្មាន​ប័ណ្ណបើកបរ ឬ​ក្នុង​រយៈពេល​ដែល​ប័ណ្ណបើកបរ​ត្រូវបានដកហូត​ព្យួរទុក ឬ​ទុកជា​មោ​ឃៈ​លើកលែងតែ​ជន​​បើកបរ​ទោចក្រយានយន្ត ឬ​ត្រីចក្រយានយន្ត​។​

‪#‎​មាត្រា​៧៦‬
​ជន​ណា​បើកបរ​យានយន្ត មិន​ព្រម​បញ្ឈប់​យានយន្ត​តាម​ការបញ្ឈប់​របស់​ម​ន្ត្រីនគរបាល​ចរាចរ​ណ៍​ផ្លូវគោក​ដើម្បី​ធ្វើតេស្ត​ពិនិត្យ​ជាតិ​អាល់កុល ឬ សារធាតុ​ញៀនត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី ៦​ថ្ងៃ​ទៅ ១ ខែ និង ពិន័យ​ជា​ប្រាក់​ពី ១០០ ០០០រៀល (​មួយ​សែន​រៀល​) ទៅ ៨០០ ០០០ រៀល (​ប្រាំបី​សែន​រៀល​)​។​

‪#‎​មាត្រា​៧៧‬
​ជន​ណា​បើកបរ​យានយន្ត​នៅពេលដែល​ខ្លួន​ស្ថិតក្នុង​ភាពស្រវឹង ដោយមាន​ជាតិអាល់កុល​ចាប់ពី ០,40 (​សូន្យ​ក្បៀស​សែសិប​)​មី​លី​ក្រាម​ក្នុង​មួយ​លីត្រ​ខ្យល់​ឬ​ចាប់ពី 0,80 (​សូន្យ​ក្បៀស​ប៉ែតសិប​) ក្រាម​ក្នុង​មួយ​លីត្រ​ឈាម​ឡើងទៅ ត្រូវ​ផ្ដន្ទាទោសដាក់ពន្ធនាគារ​ពី​១ ខែ ទៅ ៦ ខែ និង ពិន័យ​ជា​ប្រាក់ ៨០០ ០០០ រៀល (ប្រាំបី​សែន​រៀល​) ទៅ ៤០០០ ០០០ រៀល (​បួន​លាន​រៀល​)​។​

‪#‎​មាត្រា​៨១‬
​ជន​ណា​បើកបរ​មិន​គោរព​សញ្ញា​បញ្ជា​របស់​ម​ន្ត្រី​មាន​សមត្ថ​កិច្ចការពារ​ក្បួន​ដំណើរគណៈប្រតិភូ​ឬ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​បង្ក​ការខូចខាត​ដល់​យានយន្ត​របស់​ក្បួន​ត្រូវផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី​១​ខែ​ទៅ​៦​ខែ និង ពិន័យ​ជា​ប្រាក់​ពី ៨០០ ០០០​រៀល (ប្រាំបី​សែន​រៀល​) ទៅ​៤០០០ ០០០​រៀល (​បួន​លាន​រៀល​)​។​

‪#‎​មាត្រា​៨២‬
​ជន​ណា​ប្រើប្រាស់​រថយន្ត​ដោយ​គ្មាន​បណ្ណ​សម្គាល់​រថយន្ត​ឬ​គ្មាន​ផ្លាកលេខ​សម្គាល់រថយន្ត ត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី​៦​ថ្ងៃ​ទៅ​១​ខែ និង ពិន័យ​ជា​ប្រាក់​១សែន​រៀល​ទៅ ៨ សែន​រៀល​។​

‪#‎​មាត្រា​៨៣‬
​ជន​ណា​បើកបរ​ដោយ​ធ្វេសប្រហែស ខ្ជីខ្ជា​មិន​ប្រុងប្រយ័ត្ន​ឬ​មិន​គោរព​កាតព្វកិច្ច​ដែលបទ​ប្បញ្ញត្តិ​ស្តីពី​ចរាចរណ៍​ផ្លូវគោក​តម្រូវ​បណ្ដាល​ឲ្យ​មាន​របួស​ដល់​​អ្នកដទៃ​ហើយ​បណ្ដាល​ឲ្យ​អ្នករងគ្រោះ​អសមត្ថភាព​ធ្វើ​ការងារ​ក្នុង​រយៈពេល​ស្មើ​ឬ​លើសពី​៨​ថ្ងៃ​គិតពីថ្ងៃកើតហេតុ​ត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី​៦​ខែ​ទៅ​២​ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ពី ២០០០ ០០០​រៀល​(​ពីរលាន​រៀល​)​ទៅ ១០ ០០០ ០០០​រៀល (​ដប់​លាន​រៀល​) ។​

‪#‎​មាត្រា​៦៩‬
​មន្ត្រីនគរបាល​ចរាច​រណ៍​ផ្លូវគោក ដែលមាន​សមត្ថកិច្ច​ត្រួតពិនិត្យ​បទល្មើស​ចរាចរណ៍ត្រូវ​ចេញ​បង្កាន់ដៃ​ផាកពិន័យ​ដែលមាន​គល់បញ្ជី​ត្រឹមត្រូវ​។ ទម្រង់​បែបបទនៃ​បង្កាន់ដៃ​ផាកពិន័យ និង​ការគ្រប់គ្រង​ប្រាក់ចំណូល​ដែល​បានមកពីការផាកពិន័យ ត្រូវ​កំណត់ដោយ​ប្រកាស​អន្តរក្រសួង​របស់​រដ្ឋ​មន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រី​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង​រដ្ឋមន្ត្រីក្រសួង​សាធារណការនិង​ដឹកជញ្ជូន​។​

‪#‎​មាត្រា​៧៤‬
​មន្ត្រីនគរបាល​ចរាច​រណ៍​ផ្លូវគោក​ណា ដែល​នៅក្នុង​ក្របខណ្ឌ​មុខងារ​ឬ​ក្នុងឱកាសបំពេញ​មុខងារ​របស់ខ្លួន ដែល​បាន​ដកហូតយក​បណ្ណ​បើកបរ ផ្លាកលេខបណ្ណ​សម្គាល់​យានជំនិះ ឬ​ឃាត់ទុក​យានជំនិះ​ដោយ​បំពាន​ច្បាប់​ត្រូវផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី​៦​ថ្ងៃ​ទៅ​១​ខែ និង​ពិន័យ​ជា​ប្រាក់​ពី ១០០ ០០០​រៀល (មួយ​សែន​រៀល​) ទៅ​៨០០ ០០០​រៀល (​ប្រាំបី​សែន​រៀល​)​។​

​ក្នុងករណី​ដែល​មន្ត្រីនគរបាល​ចរាច​រណ៍​ផ្លូវគោក​ធ្វើ​ឲ្យ​មានការ​ខូចខាត​ឬ​បាត់បង់​ផ្នែកណាមួយ​នៃ​យានជំនិះ​ដែល​បាន​ឃាត់ទុក​អង្គភាព​សាមី​ត្រូវ​ទទួលខុសត្រូវ​ក្នុងការសង​ការខូចខាត​ឬ​បាត់បង់​នោះ​៕​

កម្លាំង​នគរបាល​ទូទាំង​ស្រុក​កោះធំ ជួបប្រជុំគ្នា​ស្តាប់​ពី​ខ្លឹមសារ នឹង​ការអនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោគ​ថ្មី​

កម្លាំង​នគរបាល​ទូទាំង​ស្រុក​កោះធំ ជួបប្រជុំគ្នា​ស្តាប់​ពី​ខ្លឹមសារ នឹង​ការអនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោគ​ថ្មី​
កម្លាំង​នគរបាល​ទូទាំង​ស្រុក​កោះធំ ជួបប្រជុំគ្នា​ស្តាប់​ពី​ខ្លឹមសារ នឹង​ការអនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោគ​ថ្មី​