លោក ហ៊ុន ម៉​ណែ​ត ផ្ដល់​សម្ភារៈ​សិក្សា​ដល់​សាលាបឋមសិក្សា​សំបួរមាស​

ភ្នំពេញ:  លោក ហ៊ុន ម៉ា​ណែ​ត បាន​ឲ្យ​ក្រុម​ជំនួយការ​របស់លោក​នាំយក​អំណោយ ជា​សម្ភារ​:ក្នុង​ថ្នាក់រៀន ពី​អង្គការ​មូលនិធិ Furniture for Education Worldwide និង​សម្ភារ​:មួយចំនួនទៀត រួមមាន ក្តា​ខៀន ចំនួន ៥ កុំព្យូទ័រ​លើ​តុ ចំនួន ២​គ្រឿង ម៉ាស៊ីន​ព្រី​ន​ធ័​រចំនួន ២​គ្រឿង​ដែលជា​អំណោយ​ដ៏​ខ្ពង់​​ខ្ពស់​របស់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តាមរយ​: លោក ហ៊ុន ម៉ា​ណែ​ត ប្រគល់ជូន​សាលាបឋមសិក្សា​សំបួរមាសស្ថិតក្នុង​ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កាលពី​រសៀលថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៥​។​

​លោក សាយ ឆាយ នាយក​សាលាបឋមសិក្សា​សំបួរមាស សម្តែង​នូវ​ទឹកចិត្តសប្បាយរីករាយ​ជា​អនេក ចំពោះ​សម្ភារ​:​អំណោយ​ទាំងនេះ​ខណៈ​សាលា​របស់​លោក​កំពុង​ជួប​ការខ្វះខាត​ជាច្រើន​នូវ​សម្ភារ​:​សិក្សា ក៏ដូចជា​សម្ភារ​:​ថ្នាក់រៀន សម្រាប់បំពាក់​តាម​ថ្នាក់ និង​ការប្រើប្រាស់ ហើយ​សម្ភារ​:​ទាំងនេះ​នឹង​បាន​ឆ្លើយ​តប នូវ​តម្រូវការ​ប្រើប្រាស់​មួយផ្នែកធំ​ផងដែរ ។​

 លោក​បាន​មានប្រសាសន៍ថា សម្រាប់​ទិសដៅ​ដ៏​ឆាប់ៗ​ខាងមុខនេះ សាលា​អាចប្រឈម​នឹង​ការខ្វះ​អគារសិក្សា អាស្រ័យ​ដោយ​កំណើន សិស្សានុសិស្ស ពីមួយឆ្នាំទៅ​មួយឆ្នាំ ជាក់ស្តែង​បច្ចុប្បន្ន សាលា​បាន​យក​បន្ទប់​ទីចាត់ការ និងបណ្ណាល័យ ធ្វើជា​ថ្នាក់រៀន​សម្រាប់​ក្មួយៗ បណ្តោះអាសន្ន​សិន​ដើម្បី​បំពេញ​សេចក្តីត្រូវការ​រៀនសូត្រ​របស់​សិស្ស ។​

​លោក មែ ស៊ីថន ក៏បាន​ឲ្យ​ដឹងផង​ដែរ​ថា កន្លងទៅនេះ លោក ហ៊ុន ម៉ា​ណែ​ត ធ្លាប់បានប្រគល់​តុ កៅអី​សិក្សា​មួយចំនួន​ដល់​សាលា​រួចមកហើយ​ហើយ​សម្ភារ​:​ដែល​ផ្តល់ជូន​នេះ នឹង​បំពេញបន្ថែម​នូវ​តម្រូវការ​ប្រើប្រាស់ របស់​សាលា ចំពោះមុខថែមទៀត​៕​R

លោក ហ៊ុន ម៉​ណែ​ត ផ្ដល់​សម្ភារៈ​សិក្សា​ដល់​សាលាបឋមសិក្សា​សំបួរមាស​

លោក ហ៊ុន ម៉​ណែ​ត ផ្ដល់​សម្ភារៈ​សិក្សា​ដល់​សាលាបឋមសិក្សា​សំបួរមាស​