ពលរដ្ឋ​ទីទ័លក្រ​រស់​ក្រោម​ដើមឈើ​ទទួលបាន​អំណោយ​ពី​ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧

​ខេត្ត​ព្រះសីហនុ​៖​ចលនា​យុវជន​កម្ពុជា​(​ក្រុម​១៥៧)​សាខា​ខេត្ត​ព្រះសីហនុ​ដែលមាន​លោក ទៀ សុខា ជា​ប្រធាន​សាខា​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៥ បាន​ដឹកនាំ​សមាជិក​សមាជិកា​ចុះ​ចែក​អំណោយ​ដល់ប្រជាពលរដ្ឋ​ទីទ័លក្រ​​គ្មាន​ជម្រក​ស្នាក់នៅ​ចំនួន​២​គ្រួសារ​នៅ​ភូមិ ត្រពាំង​គោ ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ 

​    ​អំណោយ របស់​ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧ យកទៅ​ចែកជូន​នាពេលនោះ​គឺ​គ្រួសារ​ទីមួយ​ជា គ្រួសារ​ស្ត្រី​មេម៉ាយ​ឈ្នោះ ប៉ន ខាត់ អាយុ​៣៥​ឆ្នាំ មាន​កូនតូច​ចំនួន ៥​នាក់ ក្នុងបន្ទុក ហើយ​មិនបាន​ចូល​សាលា​ទេ ដោយ​រស់នៅ​ក្រោម​ដើមឈើ ។ ចំណែក​គ្រួសារ​ទី​ពីរ ដែលមាន​ឪពុក​ឈ្មោះ សុខ គូ ប្រពន្ធ​ឈ្មោះ ផា រឿន មានកូន​តូច​៥​នាក់​ក្នុងបន្ទុក​គ្មាន​ផ្ទះសំបែង ហើយ​សព្វថ្ងៃ​រស់នៅ​អាគារ​ស្នាក់ការ​ភូមិ​ចាស់​ដែល​ទុកចោល និង​គ្មាន​មុខរបរ​ពិតប្រាកដ ។ 

​    ​គួរ បញ្ជាក់ថា អំណោយ​ដែល​យកទៅ​ចែកជូន នាពេលនោះ​ដោយ​ក្នុង​១ គ្រួសារៗ​ទទួលបាន​ដូចជា -​អង្ករ​. ៥០​គីឡូ -​មី​. ២​កេស -​ត្រីខ​. ២​យួ -​ទឹកត្រី​. ២​យួ -​ទឹកស៊ីអ៊ីវ ២​យួ -​ប្រេងឆា ២​ដប -​អំបិល​. ២​គីឡូ -​ប៊ីចេង​. ២​កញ្ចប់ -​ថវិកា​៨០​ម៉ឺន​រៀល ។ ក្រៅ​អំពី​នោះ​លោក យស ស៊ី​វុត្ថា សមាជិក ចលនា​យុវជន​កម្ពុជា​ក្រុម ១៥៧​ខេត្ត​ព្រះសីហនុ បាន​ជួយ​ឧបត្ថម​កង់​មួយគ្រឿង​និង​ជួយ​ជា​ថវិកា​១៥​ម៉ឺន​រៀល​ក្នុង​១​ខែ រយះពេល​២​ឆ្នាំ​។ ទន្ទឹមនឹងនោះ លោក ហ៊​ត សីហា ក៏បាន​ជួយ​ឧបត្ថម​កង់​មួយគ្រឿង​ផងដែរ ទៅដល់​គ្រួសារ​ស្ត្រី​មេម៉ាយ​ដើម្បី​ផ្គត់ផ្គង់​ដល់​ការសិក្សា​របស់​កុមា ទាំង​៥​នាក់​នោះ​។ 

​    ​នាឱកាស នោះ​ផងដែរ លោក ទៀ សុខា និង​គណប្រតិភូ​ក៏បាន​ទៅពិនិត្យ​ផ្លូវ​មួយ​ខ្សែ​ប្រវែង​ជាង​១០០​ម៉ែត្រ ចូល​វិទ្យាល័យ​ហ៊ុន សែន ស្មាច់​ដែង ដែល​កំពុង​ស្ថាបនា​ជិត​រួចរាល់​និង​ជា​អំណោយ របស់​ចលនា​យុវជន​កម្ពុជា ក្រុម​១៥៧​ផងដែរ ៕

ពលរដ្ឋ​ទីទ័លក្រ​រស់​ក្រោម​ដើមឈើ​ទទួលបាន​អំណោយ​ពី​ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧
ពលរដ្ឋ​ទីទ័លក្រ​រស់​ក្រោម​ដើមឈើ​ទទួលបាន​អំណោយ​ពី​ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧
ពលរដ្ឋ​ទីទ័លក្រ​រស់​ក្រោម​ដើមឈើ​ទទួលបាន​អំណោយ​ពី​ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧