នារីម្នាក់​ត្រូវ​ចាប់ខ្លួន រួមទាំង​ថ្នាំញៀន​២១កញ្ចប់

ខេត្ត​ត្បូងឃ្មុំ ៖ នារី​សង្ស័យ​ម្នាក់​ឈ្មោះ​ឆ​យ ណា​រី អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្លាបក្តោង ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន ព្រមទាំង​ដកហូត​បាន​ថ្នាំ​ញៀន​ក្រាម​ពណ៌​.​ស​ចំនួន​២១​កញ្ចប់ និង​ថង់​វេច​ខ្ចប់​មួយ​ចំនួន​ទៀត​ផង​ដែរ  ។

ក្រោម​ការ​ចង្អុលបង្ហាញ​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្ត ក៏​ដូច​ជា​ជំនាញ​បាន​ធ្វើការ​តាមដាន​អស់​​រយៈពេល​ជា​យូរថ្ងៃ​មក​ហើយ ទើប​ដឹង​ពីមុខ​សញ្ញា​ខាងលើ ទើប​នៅ​រសៀល​ថ្ងៃ​ទី​២៩ ធ្នូ ២០១៥ ត្រូវ​កម្លាំង​ជា​ច្រើន​នាក់ សហ​ការ​ជាមួយ កម្លាំង​នគរបាល​ស្រុក​ត្បូងឃ្មុំ ធ្វើការ​បង្ក្រាប​បាន​តែ​ម្តង ។