ក្រុមហ៊ុន​កា​ពី​តូ​ល មិន​ទទួលយក​អតីត​អ្នកបើកបរ​រថយន្ត​ដឹក​អ្នកដំណើរ​ជាង​៤០​នាក់

រាជធានី​ភ្នំពេញ ៖ អគ្គនាយក​ក្រុមហ៊ុន​កា​ពី​តូ​ល ខូ​អិ​ល​ធី​ឌី កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ធ្នូ ២០១៥ បាន​ប្រកាស​ជា​សាធារណៈ​នៅ​ចំពោះ​មុខ​ក្រុម​អ្នក​សារព័ត៌មាន​ជាតិ និង​ក្រុម​អតីត​អ្នកបើកបរ​រថយន្ត​ដឹក​អ្នកដំណើរ​ប្រមាណ​ជាង​៤០​នាក់ ដែល​បាន​ប្រមូលផ្តុំ​គ្នា​ធ្វើការ​តវ៉ា​នៅ​មុខ​ក្រុមហ៊ុន ក្នុង​គោលបំណង​សុំ ចូល​បំរើ​ការងារ​វិញ​នោះ ក្រុមហ៊ុន​ដាច់ខាត​មិន​ទទួលយក​ថែម​ទាំង​ណែនាំ​ទៅ​ក្រុម​អ្នក​តវ៉ា​ឲ្យ​ចេះ​គោរព​នូវ​អ្វី​ដែល​ហៅ​ថា កិច្ចសន្យា​របស់​ក្រុមហ៊ុន​រវាង​អ្នកបើកបរ​មុន និង​ចូល​បំរើ​ការងារ ។

គួរ​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​៧​ព្រឹក​ថ្ងៃមិញ​នេះ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៥៥E០ ផ្លូវ​១៨២ កែង​១១១ ក្រុម​១៥ ភូមិ​០២ សង្កាត់​អូរ​ឫស្សី​ទី​១ ខណ្ឌ​៧​មក​រា អតីត​អ្នកបើកបរ​រថយន្ត​ក្រុមហ៊ុន​កា​ពី​តូ​ល​ចំនួន​៤៨​នាក់ ម៉ូតូ​កង់​បី​ចំនួន​១​គ្រឿង មេក្រូ​១​គ្រឿង​ស្រែក​តវ៉ា និង​លើក​បដា​ចំនួន​១០​ផ្ទាំង ដោយ​មាន​ខ្លឹមសារ​ប្រហាក់ប្រហែល​គ្នា​ដូច​ជា ការ​ទាមទារ​សុំ​ចូល​ធ្វើការ​កន្លែង​ដើម​វិញ តម្រូវ​ឲ្យ​ក្រុមហ៊ុន​ទទួលយក​ដំណោះស្រាយ​ដោយ​សន្ដិវិធី ក្រុមហ៊ុន​ត្រូវ​តែ​គោរព​ច្បាប់​ការងារ បញ្ឈប់​ការ​រើ​ង​អើ​ង​សហជីព​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព