អា​មេ​រិ​ក​ចោទ​អីុរ៉ា​ក់ថា បាញ់​គ្រាប់​រ៉ុក្កែត​ដាក់​ក្បែរ​នាវាចម្បាំង​ខ្លួន

សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ទី​២៩ ធ្នូ បាន​ចោទប្រកាន់​កង​ឆ្មាំ​បដិវត្តន៍​អីុ​រ៉​ង់​ថា បាញ់​គ្រាប់​រ៉ុក្កែត​ទាំងឡាយ​កាលពី​ថ្ងៃ​ទី​២៦ ធ្នូ ដាក់​ជិត​នាវា​ផ្ទុក​យន្តហោះ​អា​មេ​រិ​ក HARRY S. TRUMAN និង​នាវាចម្បាំង​ឯទៀត​ៗ ខណៈ​នាវា​ទាំងនេះ​កំពុង​បើក​ក្នុង​ឈូង​សមុទ្រ​ពែ​រ្ស៍ ។

យោង​តាម​យោធា​អា​មេ​រិ​ក​ដកស្រង់​សម្តី​ដោយ NBC NEWS ថា គ្រាប់​រ៉ុក្កែត​មួយ​គ្រាប់​ធ្លាក់​ចម្ងាយ​ប្រមាណ​ជា​១.៥០០​ម៉ែត្រ ពី​នាវា TRUMAN ខណៈ​ពេល​កងកម្លាំង​ឆ្មាំ​បដិវត្តន៍​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​មួយ ។

អ្នកនាំពាក្យ​យោធា​អា​មេ​រិ​កមួយ​រូប​បញ្ជាក់​ថា នាវា TRUMAN អម​ដោយ​នាវាចម្បាំង​២​គ្រឿង​ទៀត នៃ​ក្រុមចម្រុះ​នាំមុខ​ដោយ​សហរដ្ឋ​អា​មេ​រិ​ក​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ស៊ី​រី និង​នៅ​អីុ​រ៉ា​ក់បាន​ចូល​មក​កាន់​ឈូង​សមុទ្រ​ពែ​រ្ស៍​តាម​ច្រក​សមុទ្រ ORMUZ ជា​ការ​ឆ្លងកាត់​ដោយ​ទម្លាប់​មួយ​ពេល​កើត​មាន​ឧប្បត្តិ​ហេតុនេះ ។

យោង​តាម NBC NEWS ថា នាវា​ពិឃាត​អា​មេ​រិ​ក BUCKLEY និង​នាវា​ពិឃាត​បារាំង​មួយ​ស្ថិត​ក្នុង​តំបន់​នោះ​ពេល​មានការ​បាញ់​គ្រាប់​រ៉ុក្កែត​ទាំងនេះ ។ គ្រាប់​រ៉ុក្កែត​ពុំ​មែន​បាញ់​តម្រង់​ទៅ​រក​នាវា TRUMAN និង​នាវា​ឯទៀត​ៗ​ឡើយ ក៏​ប៉ុន្តែ​ធ្លាក់​ជិត​នាវា​ទាំងនេះ​ប៉ុណ្ណោះ ៕