Liverpool ​អាច​​ស៊ី​​​ក្រុម​ក្បែរ​បាត​តារាង​ Sunderland​ ​បាន​អត់​យប់​នេះ?


Liverpool ​អាច​​ស៊ី​​​ក្រុម​ក្បែរ​បាត​តារាង​ Sunderland​ ​បាន​អត់​យប់​នេះ?

ក្រុម​ហង្ស​ក្រហម​ Liverpool នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​កាន់​កីឡដ្ឋាន​ Stadium of Light ​​ដើម្បី​ប៉ះ​ក្រុម​ឆ្មា​ខ្មៅ​ Sunderland ក្នុង​ការ​ប្រកួត​ Premier League សប្ដាហ៍​ទី​​១៩ នា​វេលា​ម៉ោង​០២:៤៥​នាទី​យប់​នេះ។

 

Liverpool ​អាច​​ស៊ី​​​ក្រុម​ក្បែរ​បាត​តារាង​ Sunderland​ ​បាន​អត់​យប់​នេះ?

 

Liverpool ​ដែល​ស្ថិត​នៅ​លេខ​១០ ត្រូវ​ការ​ជ័យ​ជម្នះ​ ដើម្បី​បាន​៣​ពិន្ទុ​បន្ថែម​ឡើង​ទៅ​កាន់​​លេខ​៧។ រីឯ​ Sunderland វិញ​កំពុង​ស្ថិត​នៅ​តំបន់​កាត់​ចោល​លេខ​១៩ ក្នុង​តារាង ហើយ​ក្រុម​នេះ​ក៏​ត្រូវ​ការ​ជ័យ​ជម្នះ​ក្នុង​ដី​ខ្លួន​ឯង ដើម្បី​រើខ្លួន​​ពី​តំបន់​គ្រោះ​​ថ្នាក់​នេះ​ផង​ដែរ។

 

​​សម្ដី​អ្នកចាត់ការ៖

 

​Sam Allardyce អ្នកចាត់ការ​ក្រុម​​ Sunderland បាន​និយាយ​​បន្ទាប់​ពី​ចាញ់​ Man City ៤-១ ប្រកួត​មុន​ថា៖ “យើង​កំពុង​តែ​មាន​បញ្ហា​​នៅ​តំបន់​ការពារ​ ហើយ​នោះ​ជា​ចំណុច​ដ៏​អាក្រក់​មួយ ក្នុង​ការ​ប្រកួត​២​លើក​ចុង​ក្រោយ​របស់​យើង។ យើង​ត្រូវ​តែ​ធ្វើ​ឲ្យ​ប្រសើរ​ជាង​មុន​ បើ​ចង់​បាន​​ជ័យ​ជម្នះ​វិញ”។

 

រីឯ​លោក​ Jurgen Klopp អ្នកចាត់ការ​ក្រុម​ Liverpool បាន​និយាយ​ថា៖ “ខ្ញុំ​គិត​ថា យើង​មាន​រឿង​ត្រូវ​គិត​ច្រើន​ មុន​ប៉ះ​ Sunderland។ យើង​ត្រូវ​​តែ​អភិវឌ្ឍន៍​ក្រុម​យើង​បន្ថែម។ ​យើង​ត្រូវ​តែ​យក​ពិន្ទុ​ឲ្យ​បាន​ច្រើន ព្រោះ​វា​ពិត​ជា​សំខាន់​ណាស់​ក្នុង​លីក​នេះ។ យើង​នឹង​ធ្វើ​ដំណើរ​ទៅ​ប៉ះ​ Sunderland ដោយ​ការ​ប្រុង​ប្រយ័ត្ន​បំផុត តាំង​ពី​នាទី​ដំបូង​ដូច​កាល​យើង​ប៉ះ​ Leicester City ដូច្នោះ​ដែរ”។

 

​ជើង​កីឡាករ៖

 

Liverpool ​អាច​​ស៊ី​​​ក្រុម​ក្បែរ​បាត​តារាង​ Sunderland​ ​បាន​អត់​យប់​នេះ?

 

​ម្ចាស់​ផ្ទះ​ Sunderland ខ្សែ​ការពារ​ John O’Shea ​នឹង​អវត្តមាន​ដោយសារ​របួស​កំភួន​ជើង និង​អាច​ជំនួស​ដោយ​ Wes Brown ​ដែល​ទើប​តែ​បង្ហាញ​ខ្លួន​១​ប្រកួត​រដូវ​កាល​នេះ។ រីឯ​​ខ្សែ​ការពារ​ Younes Kaboul ​ក៏​អវត្តមាន​ដូច​គ្នា ដោយសារ​របួស​សរសៃពួរ ត្រូវ​សម្រាក​ច្រើន​សប្ដាហ៍។ ដូច្នេះ​១១​នាក់​ដំបូង​របស់​ឆ្មា​ខ្មៅ​អាច​ជា៖ Pantilimon, Mannone, Jones, Yedlin, Van Aanholt, Coates, Brown, Beadling, M’Vila, Rodwell, Borini។

 

 

Liverpool ​អាច​​ស៊ី​​​ក្រុម​ក្បែរ​បាត​តារាង​ Sunderland​ ​បាន​អត់​យប់​នេះ?

 

​ចំណែក​ឯ​ក្រុម​ភ្ញៀវ​ Liverpool អ្នកចាត់ការ​ Klopp បាន​លើក​ឡើង​ថា លោក​នឹង​មិន​ដាក់​​ខ្សែ​ប្រយុទ្ធ​ Daniel Sturridge ​ទេ រហូត​ទាល់​តែ​លោក​ជឿ​ថា​កីឡាករ​រូប​នេះ​ Fit១០០% សិន។ Divick Origi,​ James Milner ​និង​ខ្សែ​ការពារ​ Martin Skrtel នឹង​អវត្តមាន​ដោយសារ​របួស។ ដូច្នេះ​១១​នាក់​ដំបូង​របស់​ហង្ស​ក្រហម​អាច​ជា៖ Mignolet, Clyne, Lovren, Sakho, Moreno, Lucas, Can, Henderson, Coutinho, Lallana,  Benteke។

 

​ប្រវត្តិ​ជួប​គ្នា និង​ស្ថិតិ​មួយ​ចំនួន៖

 

– Liverpool មិន​ដែល​ចាញ់​ទេ ក្នុង​ការ​ប្រកួត​ Premier League ប៉ះ​ Sunderland ៦​ប្រកួត​ចុង​ក្រោយ​នេះ ដោយ​ក្នុង​នោះ​ឈ្នះ​៤ ស្មើ​២។

– Sunderland ឈ្នះ​ Liverpool តែ​៣​ដង​ប៉ុណ្ណោះ ក្នុង​ជំនួប​គ្នា​២៨​ប្រកួត​នៅ​ Premier League។

– James Milner ​និង​ Christian Benteke ​ធ្លាប់​ស៊ុត​ Sunderland ម្នាក់​៥​គ្រាប់​ ច្រើន​ជាង​ក្រុម​ណាៗ​ទាំង​អស់ ដែល​ពួកគេ​ធ្លាប់​ប៉ះ៕

 

​ព្យាករណ៍​គូ​នេះ​គឺ៖ Sunderland ០-២ Liverpool , ចុះ​ប្រិយ​មិត្ត​យល់​យ៉ាង​ណា​ដែរ?

 

-ចុចអាន៖ Klopp ព្រមាន​ដល់​ខ្សែ​ប្រយុទ្ធ​​ទាំង​ពីរ​ Benteke & Sturridge

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ bbc | dailymail