ស៊យ​មុន​ឆ្លង​ឆ្នាំ គង់ វង្ស​យ៉ា​ទី គេ​បុក​គូថ​… ទាំងយប់​

​ពិធី​ការិនី​យីអ៊ុន​ឡើង និង​កំពុង​តែមាន​ប្រជាប្រិយ​ភាពខ្លាំង ស្រី​ស្រស់ គង់ វង្ស​យ៉ា​ទី កាលពីពេល​ថ្មី ៗ​កន្លងទៅនេះ បាន​សរសេរ​បរិយាយ​យ៉ាង​ហូរហែ ដោយ​បញ្ចប់​ត្រឹម​ឃ្លា​ថា សយ​ចេញ​ឆ្ងាយៗ បន្ទាប់ពី​រថយន្ត​រប​ស់​នាង បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បន្ដិច​បន្តួច ដោយសារ​តែមាន​ម៉ូតូ​មួយ​ជិះ មក​បុក​គូថ​ឡាន​របស់​នាង​ពីក្រោយ បណ្ដាល​ឲ្យ​បែក​ស្ដុ​ប​ឡាន​របស់​នាង​នោះ​រួចមក ។​

ស៊យ​មុន​ឆ្លង​ឆ្នាំ គង់ វង្ស​យ៉ា​ទី គេ​បុក​គូថ​… ទាំងយប់​

​បើតាម​ការ​បង្ហោះ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ករ​បស់ យ៉ា​ទី បាន​សរសេរ​បរិយាយ ថា «​អត់​យល់ ឡាន​ខ្ញុំ​ជិះ​ឈប់ ស្ដុ​ប​សុខៗ ជិះ​ម៉ូតូ​មក​បុក​ឡាន​ឯង​ទាំង​រស់ បែក​ស្តុ​ប​ឡាន​ខ្ញុំ​ហើយ ហើយ​ខ្លួនឯង​ស្រវឹង​ទៀត អត់​ព្រម​ទទួលខុស​ទៀត ខ្ញុំ​អត់​យល់ សុំ​ជំរាប​ថា​អត់​យកលុយ​សង​ទេ​ចា៎ តែ​សុំអោយ​ខាង​បងៗ និង​ពូៗ​ប៉ូលីស ជួយ​យក​គាត់​ទៅ​ណែនាំ​ផង កុំអោយ​ស្រវឹង​ហើយ​នៅ​បើក លឿន​ទៀត ស៊យ​ចេញ​ឆ្ងាយៗ​» ។​

ស៊យ​មុន​ឆ្លង​ឆ្នាំ គង់ វង្ស​យ៉ា​ទី គេ​បុក​គូថ​… ទាំងយប់​

​តាម​អារម្មណ៍​នៃ​ការសរសេរ​របស់ យ៉ា​ទី ក្នុង​សារ​មួយ​នេះ អាច​បញ្ជាក់​ពី​អារម្មណ៍​បែប​ខឹង និង​មិន សុខចិត្ត​នឹង​រឿង​ដែល​កើតឡើង​របស់ យ៉ា​ទី ក៏​ព្រោះ​ដូច​អ្វីដែល​នាង​បាន​សរសេរ​ហើយ​ថា នាង​បាន ឈប់​នៅ​ភ្លើងស្ដុប តែ​ម្ចាស់​ម៉ូតូ​ទេ​ដែល​ស្រវឹង ហើយ​បើក​ម៉ូតូ​មក​បុក​គូថ​ឡាន​របស់​នាង​ធ្វើ​ឲ្យ ចង្កៀង​ឡាន​ផ្នែក​ខាងក្រោយ​របស់​នាង​បែក​ទៀត ។​

ស៊យ​មុន​ឆ្លង​ឆ្នាំ គង់ វង្ស​យ៉ា​ទី គេ​បុក​គូថ​… ទាំងយប់​

​ក្រោយ​កើតហេតុ ពិធី​ការិនី​រូប​ស្រស់ យ៉ា​ទី មិនបាន​ទទួល​សំណង​អ្វី​ពី​គ្រោះថ្នាក់​ខាងលើ ដើម្បី​យក ទៅ​ជួសជុល​រថយន្ត​របស់​នាង​ឡើយ ដោយ​នាង​បានបញ្ជាក់​នៅក្នុង​សារ​នោះ​ក្នុងន័យ​ថា នាង​មិន ចង់បាន​លុយ​សង​ទេ តែ​នាង​សុំ​ឲ្យ​ប៉ូលីស​ជួយ​យក​ម្ចាស់​ម៉ូតូ​ដែល​ស្រវឹង​ទៅ​ណែនាំ ដើម្បី​បង្ការ​កុំ​ឲ្យ ពេល​ក្រោយ ស្រវឹង​ហើយ​នៅតែ​បើក​លឿន​ទៀត ។ ទន្ទឹមនឹង​នេះដែរ យ៉ា​ទី បាន​សរសេរ​នូវ​ឃ្លា​ខ្លី នាង​ចុងបញ្ចប់​សារ​របស់​នាង ដោយ​បញ្ជាក់ថា «​សយ​ចេញ​ឆ្ងាយៗ​» ដែលជា​អារម្មណ៍​បញ្ជាក់ថា នាង​នៅ​មិនទាន់​អស់ចិត្ត​នឹង​អ្វីដែល​កើតឡើង តែ​នាង​ក៏​សុំ​ឲ្យ​រឿង​មិនល្អ​ទាំងនោះ ចាកចេញ​ឲ្យ ឆ្ងាយ​ពី​ជីវិត​របស់​នាង​ដែរ ។​

ស៊យ​មុន​ឆ្លង​ឆ្នាំ គង់ វង្ស​យ៉ា​ទី គេ​បុក​គូថ​… ទាំងយប់​

​សូមបញ្ជាក់ថា យ៉ា​ទី ដែលជា​ពិធី​ការិនី​ទូរទស្សន៍ និង​ជា​តារា​សម្ដែង​កំពុង​តែមាន​យីអ៊ុន​ឡើង​ម្នាក់ នេះ ពិតជា​មានចិត្ត​មេ​ត្ដា​ខ្ពស់​ណាស់ ដោយ​សុខចិត្ត​ចេញថ្លៃ​ខូចខាត​ខ្លួនឯង ទាំង​មិន​ទាមទារ សំណង​សូម្បីតែ ១០០ រៀល​លុយ​ខ្មែរ ស្រប​ពេលដែល​កំហុស​នោះ​ជា​របស់​ម្ចាស់​ម៉ូតូ ដែល​បើកបរ ក្នុងស្ថានភាព​ស្រវឹង រួច​បង្ក​ជា​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​ប្រកែក​មិន​ទទួលខុសត្រូវ​នោះ ៕ ខេមរា​
ស៊យ​មុន​ឆ្លង​ឆ្នាំ គង់ វង្ស​យ៉ា​ទី គេ​បុក​គូថ​… ទាំងយប់​

ស៊យ​មុន​ឆ្លង​ឆ្នាំ គង់ វង្ស​យ៉ា​ទី គេ​បុក​គូថ​… ទាំងយប់​