ទីក្រុង​ឡុងដ៍ ​​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ថ្ងៃ​ឆ្លង​ឆ្នាំ​​ខ្លាច​មាន​ភេរវកម្ម​

ទីក្រុង​ឡុងដ៍ ​​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ថ្ងៃ​ឆ្លង​ឆ្នាំ​​ខ្លាច​មាន​ភេរវកម្ម​

​​ប៉ូលិស​​​​​ជា​ច្រើន​នាក់​​ ​បាន​រឹត​បន្តឹង​សន្តិសុខ​យ៉ាង​ខ្លាំង​នៅ​ថ្ងៃ​ប្រារព្ធ​ពិធី​ឆ្លង​ឆ្នាំ​សកល​ស្អែក ​នៅ​ទីក្រុង​ឡុងដ៍ ​ដោយ​ខ្លាច​ក្រែង​មាន​​ការ​វាយ​ប្រហារ​ភេរវកម្ម​​ណាមួយ​កើត​ឡើង​កណ្ដាល​ក្រុង​។

 

ទីក្រុង​ឡុងដ៍ ​​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ថ្ងៃ​ឆ្លង​ឆ្នាំ​​ខ្លាច​មាន​ភេរវកម្ម​

​​​

មនុស្ស​រាប់​​ម៉ឺន​នាក់​​ ​នឹង​ចេញ​ពី​ផ្ទះ​សម្រុក​ចូល​​ទៅកាន់​​​តាម​ផ្លូវ​នានា​​ក្នុង​ពិធី​អុជកាំជ្រួច នៅ​ម្ដុំ​នាឡិកា Big Ben​​ ​ដើម្បី​​រាប់​​ថយ​ក្រោយ​​​ឆ្លង​ឆ្នាំ ​នៅ​យប់​ថ្ងៃ​​ព្រហស្បតិ៍​ស្អែក។ ​​​​មន្ត្រី​ប៉ូលិស​ប្រមាណ​ជាង ៣០០០​នាក់ ​​នឹង​​ត្រូវ​ដាក់​ពង្រាយ​នៅ​ជុំវិញ​ទីក្រុង ​​ដោយ​សារ​​មាន​ការ​គំរាម​កំហែង​ភេរវកម្ម​​​នៅ​ទូទាំង​អឺរ៉ុប។

 

​កាល​ពី​ដើម​សប្ដាហ៍​នេះ ​ប៉ូលិស​អូស្ត្រាលី ​បាន​រក​ឃើញ​ថា​​ទីក្រុង​ធំៗ​ ជុំវិញ​ពិភពលោក​ជាច្រើន​ ​​អាច​​នឹង​កើត​មាន​ភេរវកម្ម​របស់​ក្រុម​​រដ្ឋ​ឥស្លាម IS ​​ថ្ងៃ​ឆ្លង​ឆ្នាំ ដោយ​ក្នុង​នោះ​ក៏​មាន​ទីក្រុង​ឡុងដ៍​ដែរ។

ការ​ប្រុង​ប្រយ័ត្ន​ផ្នែក​សន្តិសុខ ​​ចំពោះ​ព្រឹត្តិការណ៍​ធំៗ ​នៅ​អង់គ្លេស ​​បាន​​បង្កើន​ជា​យូរ​មក​ហើយ ក្រោយ​ពី​មាន​​ការ​វាយ​ប្រហារ​​ភេរវកម្ម​ដ៏​ឃោរឃៅ​នៅ​ប៉ារីស​មក។ អ្នក​នាំ​ពាក្យ​ការិយាល័យ Home Office ​​និយាយ​ថា ​​បន្ទាប់​ពី​មាន​ព្រឹត្តិការណ៍​នៅ​ប៉ារីស ​អង់គ្លេស​សម្រេច​​បង្កើន​​កម្លាំង​ប៉ូលិស​ ដើម្បី​ឆ្លើយ​តង​នឹង​ភេរវកម្ម​ឲ្យ​រហ័ស និង​ប្រសិទ្ធភាព​​ ជា​​មួយ​កញ្ចប់​ថវិកា​ ៣៤លាន​ផោន ឬ​ប្រហែល ៥០លាន​ដុល្លារ​អាមេរិក។

​​​​​​​​​

កាល​ពី​ថ្ងៃ​ម្សិលមិញ ​ប៉ូលិស​បែលហ្សិក ​​បាន​ចាប់​ខ្លួន​​មនុស្ស​ ២នាក់ ​សង្ស័យ​ថា​បាន​រៀប​គម្រោង​វាយ​ប្រហារ​​នៅ​ទីក្រុង​ប្រ៊ុចសែល ​​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​ ដោយ​រក​ឃើញ​​សំលៀកបំពាក់​យោធា ​និង​សម្ភារៈ​​ឃោសនា​បញ្ចុះ​បញ្ចូល​របស់​រដ្ឋ​ឥស្លាម​ផង ប៉ុន្តែ​គេ​រក​មិន​ឃើញ​គ្រឿង​ផ្ទុះ​ឡើយ​។​

 

ក្រៅ​ពី​ក្រុង​ឡុងដ៍​​ ទីក្រុង​ធំៗ​នៅ​​លើ​ពិភព​លោក ពិសេស​បណ្ដា​ប្រទេស​ដែល​ចូលរួម​ប្រតិបត្តិការ​វាយ​ក្រុម ISIS នៅ​ស៊ីរី និង​អ៊ីរ៉ាក់​ ក៏​​មាន​ការ​រឹត​បន្តឹង​​សន្តិសុខ​​ខ្លាំង​ថ្ងៃ​ឆ្លង​ឆ្នាំ​ថ្មី​​ ដូច​គ្នា​ដែរ៕

 

 

 

ចុចអាន៖ បាង​​កក​ចំណាយ​ជាង​១លាន​ដុល្លារ​​ តុបតែង​ភ្លើង​ពណ៌​​មុខ​សាលា​ក្រុង

ចុចអាន៖ ​​ឆ្លង​ឆ្នាំ បើ​ចង់​ទៅ​​ប៉ាតាយ៉ាប្រទេស​ថៃ​ សាក​មើល​កន្លែង​១០​នេះ

 

ប្រែ​សម្រួល៖ ឡេង ភារុណ

ប្រភព៖ Express