រឿង “Ip Man3” របស់​កុំកុំ កំពុង​ផ្ទុះ​ខ្លាំង​ក្នុង​ប្រទេស​អាស៊ី​មួយ​ចំនួន


រឿង “Ip Man3” របស់​កុំកុំ កំពុង​ផ្ទុះ​ខ្លាំង​ក្នុង​ប្រទេស​អាស៊ី​មួយ​ចំនួន

ខ្សែភាពយន្ត​បែប​ប្រយុទ្ធ​​ “Ip Man3”ដែល​មាន​តួ​សម្ដែង​សំខាន់​​តារា​សម្ដែង​ក្បាច់​គុន​ Donnie Yen និង Mike Tyson បាន​ក្លាយ​ជា​ភាពយន្ត​កំពុង​ពេញ​និយម​ក្នុង​រដូវ​កាល​គ្រិស្តស្មាស​ក្នុង​ប្រទេស​​អាស៊ី​មួយ​ចំនួន។

 

រឿង “Ip Man3” របស់​កុំកុំ កំពុង​ផ្ទុះ​ខ្លាំង​ក្នុង​ប្រទេស​អាស៊ី​មួយ​ចំនួន

 

ត្រឹម​រយៈ​ពេល​៥​ថ្ងៃ​បញ្ចាំង​នៅ​ហុងកុង “Ip Man3” រក​ចំណូល​យ៉ាង​ច្រើន​លើសលប់​ ពោល​រក​បាន២៣​លាន​ដុល្លារ​ហុងកុង (ជិត​៣​លាន​ដុល្លារ​អាមេរិក)។ ចំណែក​ឯ​ក្នុង​តារាង​ភាពយន្ត​ Box Office របស់​សិង្ហបុរី​​ខ្សែភាពយន្ត​កុងហ្វូ​មួយ​នេះ​​បាន​ឈរ​លើ​ខ្សែភាពយន្ត​បែប​វិទ្យាសាស្ត្រ “Star Wars: The Force Awaken”។ ក្នុង​មួយ​ថ្ងៃ​​វា​អាច​រក​ចំណូល​បាន​ជាង៦០​ម៉ឺន​ដុល្លារ​សិង្ហបុរី​ (៤១.៤​ម៉ឺន​ដុល្លារ​អាមេរិក​) ហើយ​ក៏​បាន​បំបែក​កំណត់ត្រា​ខ្សែភាពយន្ត​ចិន​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ក្នុង​ថ្ងៃ​បញ្ចាំង​ដំបូង​នៅ​សិង្ហបុរី​ផង​ដែរ។

 

ងាក​ទៅ​ប្រទេស​ម៉ាឡេស៊ី​វិញ​ “Ip Man3” អាច​នឹង​ក្លាយ​ជា​ភាពយន្ត​រក​ចំណូល​បាន​ច្រើន​ជាង​គេ​​នៅ​ប្រទេស​នេះ​ ព្រោះ​ភាពយន្ត​ដែល​កើប​ប្រាក់​​បាន​ច្រើន​ជាង​គេ​នៅ​ម៉ាឡេស៊ី​រក​បាន​ត្រឹម​តែ​​២០​លាន​រីនហ្គិត​(លុយ​ម៉ាឡេស៊ី) (ប្រហែល​​៤.៦​លាន​ដុល្លារ​​អាមេរិក) ហើយ​ “Ip Man3” រក​បាន​១២​លាន​រីនហ្គិត (២.៨ លាន​ដុល្លារ​អាមេរិក)​ ​ត្រឹម​តែ​៤​ថ្ងៃ​បញ្ចាំង​ដំបូង។ ស្របគ្នា​នេះ​ដែរ​ ​នៅ​តៃវ៉ាន់​រឿង​សម្បូរ​ឈុត​ប្រយុទ្ធ​​​បាន​​បង្កើន​​អ្នក​ទស្សនា​យ៉ាង​គំហុក​និង​រក​បាន​៦លាន​ដុល្លារ​តៃវ៉ាន់​ (០.១៨​លាន​ដុល្លារ​អាមេរិក)​ ក្នុង​ថ្ងៃ​បញ្ចាំង​ដំបូង។

 

សម្រាប់​ក្នុង​ប្រទេស​កម្ពុជា “Ip Man3” នឹង​មក​ដល់​នៅ​ថ្ងៃ​ទី​​៣១ ខែធ្នូ ឆ្នាំ ២០១៥​ ស្អែក​នេះនៅ​តាម​រោង​ភាព​យន្ត​ធំៗ​នៅ​ភ្នំពេញ​​៕

 

រឿង “Ip Man3” របស់​កុំកុំ កំពុង​ផ្ទុះ​ខ្លាំង​ក្នុង​ប្រទេស​អាស៊ី​មួយ​ចំនួន

 

 

 

ចុចអាន៖IP Man 3 វគ្គ​ថ្មី​របស់​​កុំកុំ និង​ Mike Tyson ចាប់​បញ្ចាំង​ពី​ថ្ងៃ​ព្រហស្បតិ៍​នេះ​ហើយ!

 

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖  asianpopnews
​​​