សាសា ទៅសម្ងំធ្វើថៅកែស្រី នៅខេត្តសៀមរាប ក្រោយជួបគ្រោះផ្ទួនៗ

ភ្នំពេញ៖ កញ្ញា ឯក សុជាតា ហៅ សាសា នៅក្នុងឆ្នាំនេះគេសង្កេតឃើញថា នាងជាតារាស្រីមួយរូប ដែលមានភាពលេចធ្លោខ្លាំងជាងគេ ដោយនាងទើបប្រទះទៅនឹង រឿងរ៉ាវអាស្រូវបន្តបន្ទាប់ផ្ទួនៗគ្នា ដែលជាដើមហេតុ ធ្វើឲ្យនាងហាក់ឃ្លាតឆ្ងាយ ពីសង្វៀនសិល្បៈលែង បង្ហាញវត្តមានចូលរួមកម្មវិធី អ្នកសិល្បៈរួមអាជីព ដូចពេលមុនៗទៀត។ ប៉ុន្តែអ្វីដែលធ្វើឲ្យទស្សនិកជន នឹកស្មានមិនដល់នោះ គឺថ្មីៗនេះនាងបែរជាទៅសម្ងំ បើកមុខជំនួញថ្មីធ្វើជាថៅកែស្រី Relax Restaurant and Pub ដែលមានទីតាំង នៅខេត្តសៀមរាបធ្វើរំភើយ។

ទស្សនិកជននៅចាំបានថា កាលពីអំឡុងពាក់កណ្តាល ឆ្នាំ២០១៥នេះ កញ្ញា សាសា ត្រូវបាន លោក សុខ ប៊ុន ដែលមានងារជាឧកញ៉ា បានប្រើហឹង្សាវាយតប់នាង រងរបួសជាដំណំត្រូវសម្ងំព្យាបាលជំងឺ អស់ពេលជាច្រើនខែ ហើយ ក្រោយជួបរឿងហេតុអាក្រក់នេះ នាងក៏ប្រាថ្នាចង់ចាកចេញ ទៅរស់នៅក្រៅប្រទេស ព្រោះចង់បំភ្លេចរឿងអាក្រក់ៗ បន្ទាប់មករឿងចាស់មិនទាន់ស្ងប់ផង នាងក៏បានធ្វើឲ្យទស្សនិកជន ភ្ញាក់ផ្អើលជាថ្មី គឺនាងបានបង្កគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តបាត់ដំបងទៀត ។ តែទីបំផុតអ្វីគ្រប់យ៉ាងបាន ស្ងប់ស្ងាត់ទៅវិញ ដូចពាក្យចាស់ថា «ក្រោយភ្លៀងមេឃស្រឡះ» ក្រោយមានគ្រោះផ្ទួនៗ នាងបានងាកមកបោះទុន រាប់ម៉ឺនដុល្លារ ធ្វើជាថៅកែស្រីនៅភោជនីយដ្ឋាន Relax Restaurant and Pub ដែលមានទីតាំងនៅតំបន់ទេសចរណ៍អង្គរ នាខេត្តសៀមរាប ដោយមិនខ្វល់ពីអ្វីទៀតទេ ។

រូបថតជាច្រើនសន្លឹកត្រូវបាន អតីតពិធីការិនីក្នុងកម្មវិធី «រាត្រីកម្សាន្ត» កញ្ញា សាសា បង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គម Facebook ផ្ទាល់ខ្លួនបង្ហាញឲ្យឃើញ ពីមុខជំនួញថ្មីរបស់នាង ដែលបោះទុនរាប់ម៉ឺនដុល្លារ ដែលសរបញ្ជាក់ឲ្យឃើញថា គម្រោងដែលនាងចេញទៅ រស់នៅក្រៅប្រទេសនោះ ទំនងជាត្រូវលុបចោលវិញ ដោយសារតែនាងពេលនេះមានមុខជំនួញ ត្រូវមើលការខុសត្រូវមិនអាចចេញ ទៅរស់នៅបរទេស ដូចការរំពឹងទុកមុនឡើយ ។

នៅភោជនីយដ្ឋាន Relax Restaurant and Pub របស់កញ្ញា សាសា មានបើកទទួលភ្ញៀវទាំងជាតិ និងអន្តរជាតិ និងមានទទួលរៀបចំកម្មវិធី ជប់លៀងផ្សេងៗតម្រូវ តាមចិត្តអតិថិជនគ្រប់ស្រទាប់ ៕

សាសា ទៅសម្ងំធ្វើថៅកែស្រី នៅខេត្តសៀមរាប ក្រោយជួបគ្រោះផ្ទួនៗ

សាសា ទៅសម្ងំធ្វើថៅកែស្រី នៅខេត្តសៀមរាប ក្រោយជួបគ្រោះផ្ទួនៗ

សាសា ទៅសម្ងំធ្វើថៅកែស្រី នៅខេត្តសៀមរាប ក្រោយជួបគ្រោះផ្ទួនៗ

សាសា ទៅសម្ងំធ្វើថៅកែស្រី នៅខេត្តសៀមរាប ក្រោយជួបគ្រោះផ្ទួនៗ

សាសា ទៅសម្ងំធ្វើថៅកែស្រី នៅខេត្តសៀមរាប ក្រោយជួបគ្រោះផ្ទួនៗ