លោក សាយ សំអាល់៖ គ្រប់គ្នាសុទ្ធតែ មានភាគហ៊ុនស្មើៗគ្នា ក្នុងការកំណត់ជោគ វាសនាអនាគតប្រទេសជាតិ

ភ្នំពញ៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាសន៍ទៅកាន់និស្សិត ជ័យលាភីដែលទទួលបានសញ្ញាបត្រ នៅសាកលវិទ្យាល័យកម្ពុជាថា យើងគ្រប់គ្នាសុទ្ធតែមានភាគហ៊ុន មួយស្មើៗគ្នា ក្នុងការកំណត់ជោគវាសនា អនាគតប្រទេសជាតិ ហើយយើងទាំងអស់គ្នាជាឆ្មាំ ចាំយាមនៃអាយុជីវិតកម្ពុជា ដូចនេះទាល់តែយើងម្នាក់ៗដែលជាកោសិការក្នុងសង្គម ត្រូវចេះអភិវឌ្ឍខ្លួនឯងឱ្យបានល្អ ទើបប្រទេសជាតិរីកចំរើនក្នុងនាម ជាជាតិសាសន៍កម្ពុជាតែមួយ។

លោករដ្ឋមន្រ្តីថ្លែងបែបនេះ ទៅកាន់និស្សិតទាំងអស់ដែល មកទទួលសញ្ញាបត្រ និងនិស្សិតជាច្រើនទៀតដែលកំពុង សិក្សានៅសាកលវិទ្យាល័យកម្ពុជា កាលពីរសៀលថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១៥ ខណៈលោកត្រូវបានអញ្ជើញ ជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិតដែលបញ្ចប់ការសិក្សា សម្រាប់ឆ្នាំសិក្សា២០១៤-២០១៥ នៅសាកលវិទ្យាល័យកម្ពុជា។

លោករដ្ឋមន្រ្តី មានប្រសាសន៍ផ្តាំផ្ញើដល់និស្សិតជ័យលាភីថា របត់បច្ចុប្បន្ន និងទៅអនាគត គឺទាមទារឱ្យយើងប្រើប្រាស់ខួរក្បាល គំនិតច្នៃប្រឌិត ភាពឈ្លាសវៃ និងការបង្កើតថ្មី ទើបយើងអាចទទួលបានភាពឈ្នះ និងរក្សាបាននូវការប្រកួតប្រជែង ពេលនោះហើយយើងនឹងអាច កសាងកម្ពុជាបានកាន់តែរឹងមាំ។

យ៉ាងណាលោករដ្ឋមន្រ្តីបានសុំ ឲ្យនិស្សិតដែលកំពុងបន្តការសិក្សានៅទីនោះ ខិតខំប្រឹងប្រែងយកចិត្តទុកដាក់ សិក្សារៀនសូត្រ ស្តាប់ដំបូន្មានលោកគ្រូអ្នក សាស្រ្តាចារ្យ នៅទីនេះឲ្យបានល្អ ក្រេបជញ្ជក់យកចំណេះដឹង ចំណេះធ្វើ ដើម្បីទៅអនុវត្តបំរើការងារក្នុងសង្គមគ្រួសារ និងសង្គមជាតិទាំងមូល ។ ក្រៅពីនេះអ្នកទាំងអស់គ្នាត្រូវចេះរួមសហការគ្នា ស្រលាញ់គ្នា ជាគ្រួសារតែមួយ ប្រជាជាតិមួយដែលមានវប្បធម៌ល្អផូរផង់ ជាជាតិសាសន៍មានមានគោរពីសហគមន៍ដទៃ ហើយមុននឹងសម្រេចចិត្តធ្វើអ្វីមួយត្រូវគិតពិចារណាឲ្យបានច្បាស់លាស់ កុំសម្រចចិត្តទាំងភាពងុបងុល ជឿលើការញុះញ៉ុងរបស់បក្ស ឬក្រុមណាមួយដែល ធ្វើឲ្យខាត់បង់ពេលវេលា ថវិកា ខូចដល់ការសិក្សា និងធ្វើឲ្យសង្គមដែលកំពុងមានការអភិវឌ្ឍន៍ រីកចំរើន រងនូវភាពអួអាប់ និងអស្ថេរភាពឲ្យសោះ ការរស់នៅដោយសុខសន្តិភាពគឺជាសេចក្តីត្រូវការរបស់ ប្រជាជនកម្ពុជា៕