ស្លាប់ ៩នាក់ របួស២១នាក់ ដោយសារគ្រោះថ្នាក់ ចរាចរណ៍ប្រចាំ ថ្ងៃទី២៩ ខែធ្នូ ម្សិលមិញ

ភ្នំពេញៈ នៅ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស ចំនួន ១៤លើក យប់ ០៩លើក បណ្តាលឲ្យ មនុស្សស្លាប់ ០៩នាក់ ( ប្រុស ) របួសធ្ងន់ ០៨នាក់ (ប្រុស) របួសស្រាល ០៤នាក់ (ស្រី ០២ ) និងមិនពាក់មួកពេលគ្រោះថ្នាក់ មាន ១៧នាក់ (យប់ ១២នាក់)។

យោងតាមអគ្គស្នងការដ្ឋាន នគរបាលជាតិ បានឲ្យដឹងថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ១៤លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុប ២៤គ្រឿង ក្នុងនោះមានម៉ូតូចំនួន ១៧គ្រឿង រថយន្តធុនតូច ០៥គ្រឿង រថយន្តធំ ០២គ្រឿង ។

មូលហេតុ ដែលបណ្តាលឲ្យមាន គ្រោះថ្នាក់រួមមាន ល្មើសល្បឿន ០៥លើក មិនប្រកាន់ស្តាំ ០១លើក មិនគោរពសិទ្ធ ០១លើក ស្រវឹង ០៣លើក និងប្រជែងគ្រោះថ្នាក់ ០៤លើក។ រថយន្តពិន័យ សរុបចំនួន ១១១៦គ្រឿង (រថយន្តធំ ៣៧៧គ្រឿង) ស្មើនឹង ១១១៦ករណី ល្មើសក្រដាសស្នាមមាន ៦៦៥គ្រឿង ស្មើនឹង ៦៦៥ករណី ចំពោះករណីល្មើសបច្ចេកទេស ៤៥១គ្រឿង ស្មើនឹង ៤៧២ករណី ដោយឡែកម៉ូតូត្រូវ បានពិន័យសរុបចំនួន ៧១៥គ្រឿងផងដែរ៕

ដោយៈ ដើមអម្ពិល ID:009