សិស្សានុសិស្ស ប្រមាណ ២០០នាក់ ដើររើសសំរាម និងធ្វើអនាម័យបរិស្ថាន ក្នុងសង្កាត់ ស្វាយក្រវ៉ាន

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ សិស្សនុសិស្ស ប្រមាណ២០០នាក់ មកពីវិទ្យាល័យវត្តម្រំខាងត្បូង និងសាលាវិទ្យាល័យកំពង់ស្ពឺបានដើររើសសំរាម តាមដងផ្លូវសាធារណៈ ក្នុងសង្កាត់ស្វាយក្រវ៉ាន ក្រុងច្បារមន ដើម្បីរួមគ្នាថែរក្សា បរិស្ថាន ក្នុងមូលដ្ឋាន។

សិស្សានុសិស្ស ប្រមាណ២០០នាក់ ដែលរួមគ្នាធ្វើ យុទ្ធនាការសំអាតបរិស្ថាន តាមដងផ្លូវសាធារណៈនេះ មកពីវិទ្យាល័យចំនួនពីរ គឺវិទ្យាល័យវត្តម្រំខាងត្បូង និងវិទ្យាល័យកំពង់ស្ពឺ។ ដែលបានដឹកនាំដោយ លោក គ្រូ អ្នក គ្រូ នៃវិទ្យាទាំងពីរ គោលបំណង ដើម្បីបង្កើតសោភ័ណ្ឌភាព និង អនាម័យបរិស្ថាន ដែលជាកនែ្លងកំសាន្ដ សម្រាប់ភ្ញៀវជាតិ នឹងភ្ញៀវអន្ដរជាតិ ដែលមកកំសាន្ដ ជារៀងរាល់ថ្ងៃ ក្នុងខេត្តកំពុងស្ពឺ។

ហើយការដើរ រើសសំរាមតាមដងផ្លូវនេះ ក៏ជាផ្នែកមួយក្នុងការជួយ ពង្រឹងបរិស្ថានឲ្យស្រស់ថ្លាស ប្រកបទៅដោយ បរិយាកាសបរិសុទ្ធ នឹង ផាសុខភាព ល្អសម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តកំពុងស្ពឺទាំងមូល៕