លោក ត្រំា អ៊ីវតឹក បំពាក់គ្រឿងឥស្សរយស ដល់មន្តី្ររាជការមន្ទីរ សាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ មន្ត្រីរាជការ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង ចំនួន ៤៨រូប ទទួលបានគ្រឿងឥស្សរយសពី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ត្រាំ អ៊ីវតឹក នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥នេះ ក្នុងនោះដែរ នៅតាមការិយាល័យចំនួន ៣ នៃមន្ទីរក៏បានទទួលម៉ូតូចំនួន ៣គ្រឿង ដើម្បីជាមធ្យោបាយទុក សម្រាប់បម្រើការងារក្នុងអង្គភាព។

លោក កែវ ពៅ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នំាង និងជាទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង បានថ្លែងឲ្យដឹងថា មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត សម្រេចបានកន្លងមកក្នុងឆ្នាំ២០១៥ មានការថែទាំជាប្រចាំលើផ្លូវជាតិខេត្ត និងផ្លូវក្នុងក្រុង ២២ខ្សែប្រវែងសរុប ២៧៥,១១០គីឡូម៉ែត្រ ក្នុងនោះផ្លូវក្រាលកៅស៊ូប្រវែង ១៦៤.៤១០គីឡូម៉ែត្រ និងភ្លូវក្រាលគ្រួសក្រហមប្រវែង ១១០,៧០០គីឡូម៉ែត្រ។

លោក កែវ ពៅ បានបន្តទៀតថា ការងារថែទាំជាប្រចាំមាន ២គម្រោងក្រាល គ្រួសក្រហមនិងដីល្បាយថ្មភ្នំប្រវែង ១៣,៣២០ម៉ែត្រ សម្រេចបាន១០០% ការងារជួសជុលបន្ទាន់ទទួលបាន ០៩គម្រោងសម្រេចបាន ១០០% ចំនួន ០៨គម្រោង និងមួយគម្រោងទៀតកំពង់ដំណើរការ។ ដោយយឡែកការផ្តល់បណ្ណ័សម្គាល់ និងស្លាកលេខទោចក្រយានយន្តបាន ៦៤៩៦គ្រឿងហើយបានផ្តល់បណ្ណ័សម្គាល់ និងស្លាខលេខរថយន្តសរុប ១៨៣គ្រឿង ក្នុងនោះបានបើកវគ្គប្រឡងយក បណ្ណ័បើកបរទោចក្រយានយន្តបាន ០៣វគ្គ និងផ្តល់បណ្ណ័បើកបរ ទោចក្រយានយន្តបាន១៥០។

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានបញ្ជាក់បន្ថែមទៀតថា បញ្ហាប្រឈមពុំចំពោះមុខ គឺពុំមានកញ្ចប់ថវិការសម្រាប់ចុះ ផ្សព្វផ្សាយច្បាប់ស្តីពីផ្លូវថ្នល់ដីចំណីផ្លូវនិងច្បាប់ចរាចរណ៍ផ្លូវគោក ម្ចាស់យានដ្ឋានមួយចំណយនធំមិនព្រមចុះបញ្ជី និងធ្វើលិខិតអនុញ្ញាតិធ្វើអាជីវកម្ម មធ្យោបាយដឹកជញ្ជូនមួយចំនួនធំមិនបានត្រួតពិនិត្យលក្ខណះបច្ចេកទេស (ឈៀក) ស្ថានភាពបច្ចុប្បនជលយានភាគច្រើន នៅតែធ្វើអាជីវកម្មបានដោយ មិនមានច្បាប់គ្រប់គ្រាន់ ការចុះបញ្ជីជលយាននៅមានភាពស្មុគ្រស្មាញ។

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ត្រាំ អ៊ីវតឹក បានថ្លែងទៅកាន់មន្ត្រី រាជការនាឱកាសនោះថា ត្រូវខិតខំធ្វើយ៉ាងណាយកចិត្ត ទុកដាក់បំពេញការងារន្ថែមទៀតខណៈ ដែលប្រទេសកំពង់ស្ថិតក្នុងការអភិវឌ្ឍន៍ ចំពោះការដែលបងប្អូនប្រជាពលរដ្ឋ បានសំណូមពដល់ក្រសួងឲ្យមាន ការចុះមកធ្វើការងារជិតប្រជាពលរដ្ឋគឺក្រសួងធ្វើ ប្រតិភូកម្មពីថ្នាក់ខេត្ត រហូតដល់ថ្នាក់ស្រុក មិនទាន់អាចទៅរួច។

លោក ត្រំាង អ៊ីវតឹក បានបន្តទៀតថា ចំពោះការធ្វើពាក់ម៉ីម៉ូតូ ដែលត្រូវបានបង់ ៣០ដុល្លារ សូមឲ្យផ្អាកការធ្វើពាក់ម៉ី បណ្តោះអាសន្នសិន ក្នុងនោះត្រូវធ្វើការប្រជុំជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយក្រសួងហិរញ្ញវត្ថុ និងអង្គភាពប្រឆាំអំពើពុករលួយ ក្នុងនោះច្បាប់ថ្មីបណ្ណ័បើកបរ រថយន្តតូចរយៈពេល ១០ឆ្នាំចំពោះរថយន្តធំ៥ឆ្នាំ ចំពោះបណ្ណ័ដែលហូសសុពលភាព ត្រូវដូរតែត្រឹម១០ដុល្លារប៉ុណ្ណោះ បើយើងចាប់ផ្តើមអនុវត្តច្បាប់ចរាចរណ៍ ផ្លូវគោកតឹងរឹងទៅ គឺបងប្អូនប្រជាពលរដ្ឋចូលមកធ្វើច្រើន ហើយយើងធ្វើប្រតិភូកម្ម អោយមកថ្នាក់ខេត្ត និងទទួលធ្វើជូនប្រជាពលរដ្ឋ ។

សូមបញ្ជាក់ថា គ្រឿងឥស្សរិយយសដែលបំពាក់ ជូនមន្ត្រីរាជការមន្ទីសាធារណការ និងដឹកជញ្ជូន ៤៨នាក់ រួមមាន មេដាយថ្នាក់ (ធិបឌិន១), មេដាយសុវត្ថារ៉ាថ្នាក់ (សេនា៩), មេដាយសុវត្ថារ៉ា (អសារិទ្ធ១០) (មាស១៨) (ប្រាក់៦) (សំរិទ្ធ៤) (ម៉ូតូ៣គ្រឿង) រួមនិងសម្ភារៈមួយចំនួនផងដែរ៕

លោក ត្រំា អ៊ីវតឹក បំពាក់គ្រឿងឥស្សរយស ដល់មន្តី្ររាជការមន្ទីរ សាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង

លោក ត្រំា អ៊ីវតឹក បំពាក់គ្រឿងឥស្សរយស ដល់មន្តី្ររាជការមន្ទីរ សាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង

លោក ត្រំា អ៊ីវតឹក បំពាក់គ្រឿងឥស្សរយស ដល់មន្តី្ររាជការមន្ទីរ សាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង