មនុស្ស​ ៩​នាក់​ ស្លាប់ ​និង​របួសធ្ងន់​ស្រាល ​១២ ​នាក់ ក្នុង​គ្រោះថ្នាក់​ ថ្ងៃទី​២៩​ធ្នូ​

ភ្នំពេញ: យ៉ាងហោចណាស់ ​មនុស្ស​ចំនួន ​៩​នាក់ បាន​ស្លាប់ ​( ប្រុស ) របួសធ្ងន់ ០៨​នាក់ (​ប្រុស​)របួសស្រាល ០៤​នាក់ (​ស្រី ០២ )​ និង​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់ មាន ១៧ ​នាក់ (​យប់ ១២​នាក់​) ក្នុង​គ្រោះថ្នាក់​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៥ មាន​គ្រោះថ្នាក់​ចរាចរណ៍ នៅទូទាំងប្រទេស ចំនួន ១៤​លើក យប់ ៩​លើក ។​ នេះ​បើ​យោងតាម​របាយ​ការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​។​

​របាយការណ៍​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ឲ្យ​ដឹងថា ក្នុង​គ្រោះ​ថ្នាក់ចរាចរណ៍​ទាំង ១៤​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ២៤​គ្រឿងក្នុងនោះ​មាន​ម៉ូតូ​ចំនួន ១៧​គ្រឿង រថយន្ត​ធុន​តូច ៥​គ្រឿង រថយន្ត​ធំ ២​គ្រឿង ។​

​របាយការណ៍​ដដែល​បាន​បន្តថា មូលហេតុ ដែល​បណ្តាល​ឲ្យ​មាន គ្រោះថ្នាក់​រួមមានល្មើស​ល្បឿន ៥​លើក មិន​ប្រកាន់​ស្តាំ ១​លើក មិន​គោរព​សិទ្ធ ១​លើក ស្រវឹង ៣លើក និង​ប្រជែង​គ្រោះថ្នាក់ ៤​លើក​។

​ក្នុងនោះ​រថយន្ត​ដែល​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ពិន័យ សរុប​ចំនួន ១១១៦​គ្រឿង (រថយន្ត​ធំ ៣៧៧​គ្រឿង​) ស្មើនឹង ១១១៦​ករណី ល្មើស​ក្រដាស​ស្នាម​មាន ៦៦៥​គ្រឿងស្មើនឹង ៦៦៥​ករណី ។​ចំពោះ​ករណី​ល្មើស​បច្ចេកទេស ៤៥១​គ្រឿង ស្មើនឹង៤៧២​ករណី ដោយឡែក​ម៉ូតូ​ត្រូវ បាន​ពិន័យ​សរុប​ចំនួន ៧១៥​គ្រឿង​ផងដែរ​៕​R