នគរបាល​ក្រុងព្រះសីហនុ ឃាត់ខ្លួន​ក្មេងប្រុស​ម្នាក់ លួច​ទូរ​សព្ទ័​ភ្ញៀវទេសចរ នៅ​ផ្សារលើ

ព្រះសីហនុ: ​ក្មេងប្រុស​ម្នាក់ ដែលជា​មុខសញ្ញា​ធ្វើ​សកម្មភាព​លូក​កាបូប​លួច​ឆក់​ទូរ​សព្ទ័​របស់​ភ្ញៀវទេសចរ មក​កំ​សា​ន្ថ​ក្រុងព្រះសីហនុ ត្រូវ​នគរបាល​ក្រុងព្រះសីហនុ បានធ្វើការ​ឃាត់ខ្លួន នៅ​រសៀល​ថ្ងៃទី​៣០ ខែ​ឆ្នូ ឆ្នាំ​២០១៥ ចំណុច​ផ្សារលើ ស្ថិត​ភូមិ​១ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។​

​មន្ត្រីនគរបាល​ក្រុងព្រះសីហនុ បានអោយដឹងថា ជនសង្ស័យ​ឈ្មោះ នួន ណ​យ ភេទ​ប្រុស អាយុ ១៥​ឆ្នាំ ជា​សិស្ស​នៅ​សាលា ជម្ពូ​វ័​ន្ត រាជធានី​ភ្នំពេញ​។ ក្មេងប្រុស​នោះ មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​ស្ពឺ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ប៉ូលិស​បន្តថា ជនសង្ស័យ​ម្នាក់​នោះ ជា​មុខសញ្ញា​ឆក់​លួច មកពី​ភ្នំពេញ បានមក​ក្រុងព្រះសីហនុ ដើម្បី​ធ្វើ​សកម្មភាព​ដើរ​លូក​កាបូប​ភ្ញៀវទេសចរ​យក​សម្ភារៈ ហើយ​ពេលដែល​ជនសង្ស័យ កំពុងតែ​លូក​កាបូប​យក​ទូរស័ព្ទ​ពី​ជនរងគ្រោះ ជនរងគ្រោះ ក៏​ស្រែក​ឆោឡោឡើង ក៏មាន​សមត្ថកិច្ច​នៅ​ជិត​នោះ ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​តែម្តង​។

​ក្រោយពី​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល ស្រុក​ព្រៃនប់ ប៉ូលិស​ក៏​បញ្ជូន​ជនសង្ស័យ មកកាន់​ស្នងការដ្ឋាន​នគរបាល ខេត្ត​ព្រះសីហនុ ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ ទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕​

នគរបាល​ក្រុងព្រះសីហនុ ឃាត់ខ្លួន​ក្មេងប្រុស​ម្នាក់ លួច​ទូរ​សព្ទ័​ភ្ញៀវទេសចរ នៅ​ផ្សារលើ

នគរបាល​ក្រុងព្រះសីហនុ ឃាត់ខ្លួន​ក្មេងប្រុស​ម្នាក់ លួច​ទូរ​សព្ទ័​ភ្ញៀវទេសចរ នៅ​ផ្សារលើ