តួឯក​ស្រី​ក្នុង​រឿង «​ល្បុក្កតោ​ចម្លែក » ខ្លាច​ឈុត​ឆាក​ស្នេហា​រោលរាល​

​មិន​ថា រូបរាង កម្ពស់ សម្បុរស្បែក និង​មុខមាត់​នោះទេ គឺ តូច ម៉ា​រី​លីន បាន​មួយ​កំ​ប្លេ​រ សូម្បីតែ​ការតុបតែង​ខ្លួន​របស់​នាង​ក៏​មិន​ចាញ់​តារា​បរទេស​ដែរ តែ​អ្វីដែល​ប្លែក​នោះ​គឺ​នាង​ចូលប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល​ជិត​បី​ឆ្នាំ​ទៅហើយ នាង​ទើបតែ មាន​ឪ​កាស​ក្តោប​បាន​តំណែង​ជា​តួឯក​ស្រី ក្នុង​រឿង​តែមួយគត់​គឺ​រឿង «​ល្បុក្កតោ ចម្លែក » ផ្ទុយ​ពី​សិល្បការី​នី មួយចំនួន ទើបតែ​ចូលប្រឡូក​លើ​វិថី​សិល្បៈ​បានតែ​ប៉ុន្មាន​ខែ​សោះ តែមាន​សំណាង​បាន​ថត​រឿង​ជាច្រើន ។

តួឯក​ស្រី​ក្នុង​រឿង «​ល្បុក្កតោ​ចម្លែក » ខ្លាច​ឈុត​ឆាក​ស្នេហា​រោលរាល​

​តូច ម៉ា​រី​លីន បានបញ្ជាក់​ប្រាប់ថា តាមពិត​មាន​គេ​ទំនាក់ទំនង​ហៅ​នាង​ថត​ភាពយន្ត​ជាច្រើន​ដែរ ប៉ុន្តែ​នាង​មិន​ទទួល​ថត​នោះទេ ពីព្រោះ​រឿង ដែល​គេ​តម្រូវ​ឲ្យ​នាង​ថត​ភាគច្រើន សុទ្ធសឹងតែ​ជា​រឿង​ដែល​នាង​មិន​ចូលចិត្ត និង​មាន​ឈុត​ឆាក​ស្នេហា​ជាច្រើន ហើយ​ត្រូវ​ប៉ះ​ដៃ ប៉ះ​ជើង អោបថើប​គ្នា​ជាដើម​។​ ហេតុ​ដូច្នេះហើយ នាង​សុខចិត្ត​មិន​ទទួល​ថត​ឡើយ ទោះបីជា​គេ​ឲ្យ​តម្លៃ​ខ្លួន​នាង​ខ្ពស់​យ៉ាងណា ក៏​នាង​មិន​ទទួល​ដែរ ។

តួឯក​ស្រី​ក្នុង​រឿង «​ល្បុក្កតោ​ចម្លែក » ខ្លាច​ឈុត​ឆាក​ស្នេហា​រោលរាល​

តូច ម៉ា​រី​លីន នៅ​មិនទាន់មាន​គម្រោង​ថត​រឿង​ថ្មី​ណាមួយ​នៅឡើយ​ទេ ភាគច្រើន នាង​មានការ​មមាញឹក​តែ​នៅក្នុង​ការងារ​បង្ហាញ​ម៉ូដ និង​ថត​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នានា​តែប៉ុណ្ណោះ​។

តួឯក​ស្រី​ក្នុង​រឿង «​ល្បុក្កតោ​ចម្លែក » ខ្លាច​ឈុត​ឆាក​ស្នេហា​រោលរាល​

សូម្បីតែ​ថត​ខារ៉ាអូខេ ក៏​នាង តូច ម៉ា​រី​លីន មិន​ទទួល​ថត​ដែរ ។ ​ក្នុង​ឱ​កាស​សម្ពោធ​រឿង «​ល្បុក្កតោ ចម្លែក »​កាលពី​ល្ងាច​ថ្ងៃទី​២៩​ខែធ្នូ​ឆ្នាំ​២០១៥ នៅ​រោងភាពយន្ត Major Cineplex ក្នុង​ផ្សារ​ទំនើប AEON តូច ម៉ា​រី​លីន បាន​រៀបរាប់​ប្រាប់ថា នាង​សម្តែង​នៅក្នុង​រឿងនេះ មិនមាន ការលំបាក​អ្វី សម្រាប់​នាង​ឡើយ​។ ពីព្រោះ​នាង​សម្តែង​ជា​តួអង្គ​មាន​ចរិត​ស្លូតបូត ហើយ​រឿង​នេះដែរ ក៏​មិនមាន​ឈុត​ស្នេហា​រោលរាល​ណា ដែល​ធ្វើ​ឲ្យ​ខ្លាច​នោះទេ ទោះបីជា​រឿងនេះ​ជា​ប្រភេទ​រឿងបុរាណ ស្លៀក​ក្បិន​ចោម​ពុម​បញ្ចេញ​សាច់​បន្តិច​ក្តី ប៉ុន្តែ​នៅក្នុង​រឿងនេះ មាន​ឈុត​ខ្លះៗ​នាង​នែបនិត្យ ផ្តោះផ្តង់​ស្នេហា ជាមួយ​លោក កែវ វាសនា ដែរ ។

តួឯក​ស្រី​ក្នុង​រឿង «​ល្បុក្កតោ​ចម្លែក » ខ្លាច​ឈុត​ឆាក​ស្នេហា​រោលរាល​

គួរបញ្ជាក់​ផងដែរ​ថា តូច ម៉ា​រី​លីន ក៏​ធ្លាប់​ចូលរួម​ប្រលង​ក្នុង​កម្មវិធី «​ពេជ្រ​កំពុង​ច្នៃ »​ដោយ​នាង​ជាប់​ចំណាត់ថ្នាក់​លេខ​១ ខាង​បង្ហាញ​ម៉ូដ កាលពី​ឆ្នាំ​២០១២ ។ ឆ្នាំ​ថ្មី​នេះ នាង​មាន​វ័យ​២២​ឆ្នាំ​ហើយ ចំពោះ​រឿងរ៉ាវ​ស្នេហា​វិញ នាង​បញ្ជាក់​ប្រាប់ថា នាង​នៅ​មិនទាន់មាន​ទំនាក់​ទង​ជាមួយ​បុរស​ណា​ម្នាក់​នៅឡើយ​ទេ នាង​ចង់​ប្រើ​ជីវិត​នៅ​លីវ​ដើម្បី​បន្ត​អាជីព សិល្បៈ​ឲ្យ​ល្បីល្បាញ​ជាង​នេះ​បន្តិចទៀត​សិន ។ ​អា​លី​ណា