ទូតអូស្រ្តាលី ចប់អាណត្តិ កោតសរសើរ ការដឹកនាំរបស់ រដ្ឋមន្រ្តីបរិស្ថាន

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា លោកស្រី Alison Burrows បានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងបរិស្ថាន លើកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវ:ចម្រុះ និងការអភិវឌ្ឍដោយចីរភាព ជាពិសេសការធ្វើ ទំនើបកម្មស្ថាប័ន និងកំណែទម្រង់នានា ដែលសម្រេចបានមកទល់ពេលនេះ។ ចំណាប់អារម្មណ៍នេះ បង្ហាញឡើងនៅក្នុង ជំនួបសម្តែងការគួរសម និងជម្រាបលា កាលពីរសៀល ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ ទីស្តីការក្រសួងបរិស្ថាន។

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានសម្តែងនូវ ការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លទ្ធផលបេសកកម្មការទូត នៅក្នុងអាណត្តិ ដែលលោកស្រី ឯកអគ្គរដ្ឋទូតសម្រេច បាននៅប្រទេសកម្ពុជា ពេញមួយអាណត្តិមកនេះ។

ជាមួយគ្នានោះ លោករដ្ឋមន្ត្រី និងលោកស្រីឯកអគ្គរដ្ឋទូត ក៏បានសន្យាថា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជានិងអូស្ត្រាលី លើវិស័យបរិស្ថាន  ពិសេសលោកស្រីឯកអគ្គរដ្ឋទូត អូស្រ្តាលី បានប្តេជ្ញាបន្តជួយ កម្ពុជា លើការលើកកម្ពស់ ធនធានមនុស្ស តាមរយៈការផ្តល់ អាហាររូបករណ៍ ដល់សិស្ស និស្សិតកម្ពុជា បានទៅរៀនបន្តកាសិក្សាលើគ្រប់ជំនាញ នៅប្រទសអូស្រ្តាលី ហើយក៏ជម្រុញបន្ថែម លើចំនួនអាហាររូបករណ៍នេះ បន្ថែមទៀតនៅឆ្នាំបន្តបន្ទាប់៕