រដ្ឋមន្ត្រី ប្រកាសថា ការធ្វើ​ប័ណ្ណបើកបរ​ម៉ូតូ ត្រូវ​ផ្អាក​សិន​

​កំពង់ឆ្នាំង: មុនពេល​សមត្ថកិច្ច ចាប់ផ្តើម​អនុវត្តន៍​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី នៅ​ដើមឆ្នាំ​២០១៦ ខាងមុខនេះ រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន លោក ត្រាំ អ៊ីវតឹក បាន​អំពាវនាវ​ដល់​មន្ត្រី​អាជ្ញាធរ និង​មន្ត្រី​ពាក់ព័ន្ធ អោយ​ចូលរួម​ផ្សព្វផ្សាយ និង​មាន​វិធានការ​មួយចំនួន ដើម្បី​ទប់ស្កាត់​ករណី​គ្រោះថ្នាក់​ចរាចរណ៍ អោយនៅ​កម្រិត​ទាប​បំផុត​។ ក្នុងនោះ លោក​រដ្ឋមន្ត្រី ក៏បាន​ប្រកាសថា ការធ្វើ​ប័ណ្ណបើកបរ​ម៉ូតូ ត្រូវ​ផ្អាក​សិន រីឯ​ការផាកពិន័យ ក៏​មិន​ត្រូវធ្វើ​ឡើយ​ចំពោះ​អ្នកបើកបរ​ម៉ូតូ ដែល​មិនមាន​ប័ណ្ណបើកបរ​។​

​ការ​ថ្លែង​អំពាវនាវ​នេះ បានធ្វើ​ឡើង នៅក្នុង​ឱកាស ដែល​លោក​រដ្ឋមន្ត្រី អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រី​អាជ្ញាធរ និង​មន្ត្រី​នៃ​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង កាលពី​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៥​។​

​លោក ត្រាំ អ៊ីវតឹក បាន​មានប្រសាសន៍​បញ្ជាក់ថា ការធ្វើ​ប័ណ្ណបើកបរ​ម៉ូតូ ត្រូវ​ផ្អាក​សិន រង់ចាំ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន ក្រសួង​សេដ្ឋកិច្ច និង​ហិរញវត្ថុ និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ជួបពិភាក្សា​គ្នា សម្រេច​ជាថ្មី​។ ប៉ុន្តែ​មន្ត្រី​អាជ្ញាធរ និង​មន្ត្រី ដែល​ពាក់ព័ន្ធ​ទាំងអស់  ត្រូវ​ចូលរួម​ធ្វើការ​ផ្សព្វផ្សាយ​អោយបាន​ទូលំទូលាយ​ដល់​ប្រជាពលរដ្ឋ អោយចូល​រួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​។​

​នៅក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី បាន​មានប្រសាសន៍ កោតសរសើរ​ផងដែរ ចំពោះ​មន្ត្រី​នៃ​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង ដែល​ក្នុង​រយៈពេល កន្លងទៅនេះ បាន​ខិតខំ​យកចិត្តទុកដាក់​ក្នុងការ​បំពេញភារកិច្ច​ទៅតាម​តួនាទី និង​ជំនាញ​រៀងៗ​ខ្លួន ទទួលបាន​លទ្ធផល​យ៉ាង​ល្អប្រសើរ​៕​

រដ្ឋមន្ត្រី ប្រកាសថា ការធ្វើ​ប័ណ្ណបើកបរ​ម៉ូតូ ត្រូវ​ផ្អាក​សិន​

រដ្ឋមន្ត្រី ប្រកាសថា ការធ្វើ​ប័ណ្ណបើកបរ​ម៉ូតូ ត្រូវ​ផ្អាក​សិន​

រដ្ឋមន្ត្រី ប្រកាសថា ការធ្វើ​ប័ណ្ណបើកបរ​ម៉ូតូ ត្រូវ​ផ្អាក​សិន​