ឆ្នាំ​ ២០១៧ ​កម្ពុជា​នឹង ​បង្កើត​តុលា​ការងារ​ឱ្យចេញ​រូបរាង​

​ភ្នំពេញៈ​ នៅ​ឆ្នាំ​២០១៧​ខាងមុខ​ប្រទេស​កម្ពុជា​គ្រោង​នឹង​បង្កើត​តុលាកា​ការងារ​ឱ្យបាន​ចេញ​ជា​រូបរាង​ហើយ​បច្ចុប្បន្ននេះ​ក្រសួង​ការងារ​កំពុងធ្វើការ​សិក្សា​លើ​បញ្ហា​បច្ចេកទេស​និង​ដក​ពិសោធ​ទៅលើ​បណ្តា​ប្រទេស​មួយចំនួន​ដើម្បី​សំដៅ​ធ្វើយ៉ាងណា​បង្កើត​តុលាការ​ងារ​មួយ​នៅ​កម្ពុជា​ឱ្យ​ក្លាយជា​តុលាកា ដ៏​ល្អ​សម្រាប់​ដាក់​ប្រើ​ប្រើប្រាស់​នា​ថ្ងៃ​ខាងមុខ​។​នេះ​បើតាម​ការឱ្យ​ដឹង​របស់​លោក​អ៊ិត​សំហេង​រដ្ឋមន្ត្រីក្រសួង​ការងារ​កាលពី​ថ្ងៃទី​៣០​ខែធ្នូ​ឆ្នាំ​២០១៥​កន្លងមក​។​

ឆ្នាំ​ ២០១៧ ​កម្ពុជា​នឹង ​បង្កើត​តុលា​ការងារ​ឱ្យចេញ​រូបរាង​

ថ្លែងប្រាប់​បណ្តាញ​សារពត៌មាន​នៅក្នុងពេល​លោក​អញ្ជើញ​ចូលរួម​សមាជ​នៃ​សហភាព​សហព័ន្ធ​ស​ហ​ជីព​ជាតិ​កម្ពុជា អាណត្តិ​ទី​៥​ដែល​បាន​រៀបចំឡើង​នៅក្នុង​ភោជនីយដ្ឋាន​ទន្លេបាសាក់​២ ខណ្ឌ​ចំការ​មន​លោក​រដ្ឋមន្ត្រី​បាន​លើកឡើងថា​គម្រោង​ក្នុងការ​ប​ង្កើ​តុលាកា​ការងារ​នេះ​ត្រូវបាន​ក្រសួង​ធ្វើការ​សិក្សា​ស្រាវជ្រាវ​តាំងតែ​ពី​ឆ្នាំ​២០១៣​មក ហើយ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំណត់ឱ្យ​តុលាការ​មួយ​នេះ​ចេញ​ជា​រូបរាង​នៅ​ឆ្នាំ​២០១៧​ខាងមុខ​។​

លោក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​គម្រោង​បង្កើត​តុលាកា ការងារ​នេះ​បាន​សហការ​ជាមួយ​អង្គ​ ILO​ ។​ ក្រៅពីនេះ​ក្រសួង​ក៏បាន​ធ្វើការ​សិក្សា​ស្រាវជ្រាវ​នៅក្នុង​ប្រទេស​ចំនួន​បី​គឺ អូ​ស្រា្ក​លី ប្រទេស​ជប៉ុន​ និង​ ប្រ​ទេស​សិង្ហ​បុរី​ដើម្បី​ធ្វើការ​ស្វែងយល់​ក៏ដូចជា​ដក​ពិសោធន៍​ការងារ​សម្រាប់​យកមក​អនុវត្ត​នៅ​កម្ពុជា​ ។​ នៅ​​ពេល​តុលាកា​នេះ​បាន​បង្កើតឡើង​នោះគេ​សង្ឃឹមថានឹង​អាចជួយ​ដោះស្រាយ​បញ្ហា​វិវាទ​ការងារ​កាន់តែ​ប្រសើរឡើង​ថែមទៀត​។​

លោក​ថា​”​នាពេលនេះ​យើង​កំពុង​សិក្សា​បញ្ហា​បច្ចេកទេស​និង​ដក​ពិសោធន៍​ពី​បញ្ហា​ប្រទេស​មួយចំនួន​​ដូចជា ជប៉ុន អូ​ស្តា​លី​និង​សិង្ហ​បុរី​។​យើង​បាន​បញ្ជូន​ប្រតិភូ​ទៅកាន់​ប្រទេស​ទាំងនេះ​ដើម្បី​សិក្សា​ពី​ ប្រព័ន្ធ​តុលា​ការងារ​របស់​ប្រទេស​គេ​ហើយ​ធ្វើការ​សិក្សា​ទៅលើ​ប្រទេស​ទាំងនេះ​ហើយនឹង​យក​គំរូ​ប្រទេស​ណាមួយ​ដើម្បីឱ្យ​ត្រូវ​ជាមួយ​បរិបទ​នៅ​កម្ពុជា​”​។​

លោក​អ៊ិត​សំហេង​បាន​អះអាង​ផងដែរ​ថា​ក្រសួង បានធ្វើការ​ចងក្រង​និង​ប្រមូល​ទិន្នន័យ​ព្រមទាំង​ដក​​ពិសោធន៍​ពី​បណ្តា​ប្រទេស​មួយចំនួន​សម្រាប់​អនុវត្ត​នៅ​កម្ពុជា​។​លោក​បន្ថែមថា​គម្រោង​បង្កើត​តុលាការ​ងារ​នេះ​ក្រសួង​បាន​បញ្ជូន​ប្រតិភូ​ត្រីភាគី​ទៅ​ដក​ពិសោធន៍​ និង​ សិក្សា​ប្រទេស​គេ​ក្នុងនេះ​មានដូចជា តំណាង​សហជីព និយោជក​ក្រសួង​ការងារ ក្រសួងយុត្តិធម៌​ជាដើម​។​

លោក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍​បន្ថែម​ថាក​ន្ល​ង​មក​កម្ពុជា​ក៏មាន​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​សម្រាប់​ដោះ​​ស្រាយ​វិវាទ​ការងារ​ផងដែរ​។​ក្រុមប្រឹក្សា​នេះ​បានទទួល​ជោគជ័យ​យ៉ាង​ប្រសើរ និង​ការដោះស្រាយ​នា​​កន្លងមកហើយ​គី​ទទួលបាន​ជោគជ័យ​ពី ៧០-៨០​ភាគរយ​ទៀតផង​។​

ឆ្នាំ​ ២០១៧ ​កម្ពុជា​នឹង ​បង្កើត​តុលា​ការងារ​ឱ្យចេញ​រូបរាង​

ចំពោះ​ការដោះស្រាយ​វិវាទ​ដោយ​ក្រុមប្រឹក្សា​នេះដែរ​គឺ​យើង​មិនចាំបាច់​ឱ្យ​បណ្តា​ក្រុមហ៊ុន​ឯកជន​ត្រូវ​ឡើង​តុលាការ​នោះឡើយ​ ។ ​ទោះបីយ៉ាងណា​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​គ្រាន់តែ​ជាការ​ដោះស្រាយ​ក្រៅ​ប្រព័ន្ធតុលាការ​ហេតុនេះ​ការសម្រេចសេចក្តី​ដាច់ខាត​មួយ​យើង​ចាំបាច់​ត្រូវបង្កើត​ប្រព័ន្ធតុលាកា​ហេតុនេះ​យើង​ទើប​បង្កើតឱ្យមាន​តុលាការ​តុលាការ​ការងារ​នៅ​កម្ពុជា​នេះ​ឡើង​។

​នៅពេល​តុលាកា​នេះ​បង្កើតឡើង​គេ​ជឿជាក់ថា​នឹង​រួមចំណែក​ជួយ​ដោះស្រាយ​បញ្ហា​វិវាទ​ការងារ​កាន់តែ​ប្រសិទ្ធភាព​មួយកម្រិត​ថែមទៀត​។​ជាមួយ​ការបង្កើត​តុលា​ការងារ​នេះដែរ​លោក​ស​ង្ឃឺ​ម​ជឿជាក់ថា គម្រោង​នេះ​នឹងត្រូវ​បានការ​ការគាំទ្រ​ជា​
​ទូទៅ​របស់​ពលរដ្ឋ ក្រុមកម្មករ​- និយោជិត​,​សហជីព​ក៏ដូចជា​អង្គការ​នានា​ទាំង​ជាតិ​និង​អន្តរជាតិ​សំដៅ​ធ្វើ​យ៉ាងណា​ដោះស្រាយ​បញ្ហា​ជម្លោះ​វិវាទ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ថែម​មួយកម្រិត​ទៀត​នៅ​កម្ពុជា​។​

គួរ​បញ្ជាក់ថា​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ត្រូវបាន​បង្កើតឡើង​កាល ពី​ឆ្នាំ​២០០៣ រហូតដល់​ពេលនេះ ក្រុម​ប្រឹក្សា​អាជ្ញាកណ្តាល បាន​ដោះស្រាយ​បណ្តឹងវិវាទ​ការងារ រាប់ពាន់​រឿង​សំណុំរឿង​ដោយ​ភាគច្រើន​មកពី​​វិស័យ​ជាច្រើន​ដោយ​ក្នុងនេះ​ច្រើនជាងគេ មកពី​វិស័យ​កាត់ដេរ វិស័យ​សំណង់ សណ្ឋាគារ អង្គការ​សង្គម​ស៊ីវិល អ្នកកាសែត និង​អ្នក​ម៉ាស្សា ជាដើម​៕ ដេប៉ូ
ឆ្នាំ​ ២០១៧ ​កម្ពុជា​នឹង ​បង្កើត​តុលា​ការងារ​ឱ្យចេញ​រូបរាង​